បាល់ទាត់

Manchester City កំពុងស្ថិតក្នុងដំណាក់កាល ក្រហើយកូនឈឺ ក្រោយ​ Jesus របួសថែមម្នាក់​ទៀត

ខ្សែ​ប្រយុទ្ធ​ក្លិប Manchester City កីឡាករ Gabriel Jesus នឹង​ត្រូវ​នៅ​ក្រៅទីលាន​យ៉ាង​ហោចណាស់​៣​អាទិត្យ​ដោយ​សារ​របួស​ ដែល​ធ្វើ​ពួក​គេ​កំពុងខ្វះខាត​ខ្សែប្រយុទ្ធលេខ៩ជាខ្លាំង។

ខ្សែប្រយុទ្ធប្រេស៊ីល​ត្រូវលុប​ឈ្មោះ​ចេញ​ពី​បញ្ជី​កីឡាករ​ជម្រើស​ជាតិ​លេង​មិត្តភាព​ជាមួយបូលីវី និង​ប៉េរូ បន្ទាប់​ពី​រងរបួសក្នុង​ការ​ប្រកួត​ជាមួយ Wolves កាល​ពី​ថ្ងៃ​ច័ន្ទ​អាទិត្យមុន។ ក្នុង​ការ​ប្រកួត​នេះ កីឡាករវ័យ២៣ឆ្នាំ​លេង​៩០​នាទី​ហើយ​ក៏​រក​បាន​គ្រាប់បាល់​ផង​ដែរ។ នេះ​មានន័យថា​ Jesus ក៏​ត្រូវ​ខកខាន​ក្នុង​ការ​ប្រកួត​នៃ​ពាន​រង្វាន់ Premier League ឲ្យ Manchester City ទល់​នឹង​ក្រុម Leicester City​នៅ​ថ្ងៃ​អាទិត្យ​ទី​២៧​ខែ​កញ្ញាខាងមុខ។

រឿង​កាន់​តែ​សោកសៅ​សម្រាប់​តំបន់ប្រយុទ្ធកណ្ដាលរបស់​ក្រុម​លោក Pep គឺថា​ខ្សែ​ប្រយុទ្ធ Sergio Aguero ក៏​គ្មានវត្តមានក្នុង​ការ​ប្រកួត​នេះ​ដែរ​ ហើយ​ត្រូវ​បន្ត​សម្រាក​នៅ​ក្រៅទីលាន​៧​សប្ដាហ៍​ទៀត ដោយសាររបួស​ជង្គង់។ តែយ៉ាងណា! Manchester City នៅ​សល់​ខ្សែ​ប្រយុទ្ធស្លាបល្អប្រកបដោយ​គុណភាព​ជា​ច្រើន​នាក់​ទៀត​ដូច​ជា Raheem Sterling, Riyad Mahrez, Bernado Silva ជាដើម៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628