បាល់ទាត់

ក្រោយដឹងឃើញកីឡាករ Brighton ស៊ុត​បុករបានិង​បង្គោលទីច្រើន​ពេក Ole ថា​សំណាង​ហើយ Mourinho មិន​មក​វាស់កម្ពស់ទី

“ដំបូងឡើយ​! សូម​អរគុណដល់​លោក Jose Mourinho មិន​នៅ​ទីនេះ ​ដើម្បី​វាស់កម្ពស់របាទី បើ​មិន​អី​ចឹង​ទេ​យើង​ពិត​ជា​មាន​បញ្ហាហើយ”នេះ​គឺ​ជា​សម្ដី​របស់​លោក Ole Gunnar Solskjaer និយាយក្រោយ​ចប់​ការ​ប្រកួត​ពេល​ដែល Manchester United យក​ឈ្នះ​Brighton ៣​ទល់​២​ដោយ​ព្រលឹង​ចេញ​ទៅ​ស៊ីព្រលិត។

ពិតណាស់! កាល​ពី​ពាក់កណ្ដាលសប្ដាហ៍នេះ! លោក​ ​Jose Mourinho បាន​តវ៉ា​ឲ្យផ្លាស់ប្ដូរ​កម្ពស់របាទី​ អំឡុង​ការ​ប្រកួត​វគ្គ​ជម្រុះ Play-off ពាន UEFA Europa League ដោយសារ​ខុសស្ដង់ដារ។ បែបណាក្ដី! លោក Solskjaer ហាក់​មាន​អារម្មណ៍​ថា​ក្រុមរបស់​លោក​មាន​សំណាង ​ដោយ​សារបង្គោលនិងរបាទី​ដែល​បាន​ទប់​មិន​ឲ្យ​បិសាចរបូត​គ្រាប់​បាល់​ច្រើន​គ្រាប់។ កីឡាករ Brignton បាន​ទាត់​បាល់​បុគបង្គោលនិងរបាទីដល់​ទី​៤​ដងឯណោះ​ក្នុង​ការ​ប្រកួត​នេះ។

​អីចឹង​ក៏ដោយ​!​បើ​មើល​ស្ថានភាព​ទូទៅ! បិសាចក្រហម​ហាក់​ធ្លាក់ចុះ​គុណភាពដ៏​ល្អបំផុតរបស់​ខ្លួន ហើយ​នេះ​គឺ​ជា​ការ​គួរឲ្យ​ព្រួយបារម្ភ។ តែ​យ៉ាងណា!​ជ័យជម្នះ​នេះ បាន​ធ្វើ​ឲ្យ​លោក Ole ធូទ្រូងបន្តិច​មុន​ពេល​ជួ​បជាមួយ Tottenham នៅ​សប្ដាហ៍​ក្រោយ៕

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628