បាល់ទាត់

លោក មាស ចាន់ណា៖​យើង​មាន​វិធីសាស្រ្តកាត់ផ្ដាច់ចង្វាក់ប្រយុទ្ធរបស់កែវ សុខផេងហើយ

ក្រុម​ណាហ្គាវើល​នឹង​ត្រូវ​ជួបក្រុម​វិសាខា​ក្នុង​ពាន​រង្វាន់ Metfone Cambodian League 2020 សប្ដាហ៍​ទី​១៦​នៅ​កីឡដ្ឋាន ព្រីនស៍ វេលាម៉ោង៦​និង​០០​នាទីល្ងាចថ្ងៃ​អាទិត្យ​នេះ​ខណៈ​លោក មាស ចាន់ណា គ្រូ​បង្វឹក​ក្លិប​ណាហ្គាវើល​ថា​លោក​បាន​រៀបចំ​ក្នុង​ការ​ផ្ដាច់ចង្វាក់ប្រយុទ្ធរបស់​វិសាខា​ពិសេស​កីឡាករ កែវ សុខផេង​ដែល​ជាតារានាំសំណាង។

“ទាំង​ខ្ញុំទាំង​កីឡាករ​មាន​អារម្មណ៍ស្រស់ស្រាយ ពី​ព្រោះ​ទីតាំងបរិស្ថានជុំវិញស្អាត​ពិសេស​កន្លែង​អង្គុយ​និង​ស្មៅល្អ”។

“ការ​ប្រកួត​នេះសំខាន់ណាស់! ២​ប្រកួតដំបូង​យើងស្មើ​ជាមួយគេ​នៅ​ចុង​ម៉ោង​ហើយ​ទាក់ទងនិង​ការ​ប្រកួត​នេះ​យើងត្រូវ​តែ​មាន​លទ្ធផល​ល្អ ហើយ​បើ​ចាញ់​យើង​អស់ឱកាស អីចឹង​ហើយ​យើង​ត្រូវ​វ៉ៃសម្រុក។ ការ​ប្រកួត​នេះ​យើងប្រើប្រាស់កីឡាករយុវជនច្រើន​ពិ​ព្រោះ​កីឡាករចាស់​របួស​ច្រើន”។

“ចំពោះវិសាខាសម្រាប់​ខ្ញុំកីឡាករបរទេសមិនសូវប៉ុន្មាន​ទេ ហើយ​កីឡាករ​ដែល​ខ្ញុំគិត​ថា​គ្រោះ​ថ្នាក់​ច្រើន​ជាង​គេ​គឺ​កែវ សុខផេង គាត់​ជា​Key Player ម្នាក់​នាំលេង គាត់​អាច​ស៊ុត​បញ្ជូល​ទី។ ខ្ញុំគិតថាកែវ សុខផេង។

“ចំពោះវិធីសាស្រ្តខ្ញុំគិត​រួច​ហើយ​ដោយសារ​យើង​បាន​ត្រៀមខ្លួន​រយៈ​ពេល ៤ ៥ថ្ងៃ​ចុង​ក្រោយនេះ យើង​ត្រៀមរៀប​ចំ​កាត់ផ្ដាច់ចង្វាក់​លេងរបស់ Key Player ក្នុង​ក្រុម”

វាជាចំណុចល្អ​មួយសម្រាប់​បាល់​ទាត់​យើង​ដែល​រដ្ឋាភិបាលបាន​អនុញ្ញាតិឲ្យ​ចូល​ទស្សនាឡើង​វិញ​ កំណត់ចំនួនច្បាស់​លាស់ ហើយ​វាជាចំណុចល្អ​មួយ​បណ្ដើៗ​ហើយ​ទៅ​ឆ្នាំ​ក្រោយទៀត នឹង​កាន់​តែ​ល្អៗ​ឡើង”៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628