បាល់ទាត់

Mourinho ឈ្លៀតស៊កសៀតអំពី​បាល់​១១ម៉ែត្រនៅ​ចុងម៉ោងដែល​ Man Utd ទទួល​បាន​ពេល​ប៉ះ Brighton?

គ្រូបង្វឹកក្រុម Tottenham លោក Jose Mourinho បាន​និយាយ​អំពី​អតីតក្លិប​ដែលលោកដឹកនាំ Manchester United ពិសេស​ត្រង់​ករណី​ដែល​បិសាចក្រហម​ទទួល​បាន​បាល់​១១ម៉ែត្រ​ពេល​អាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់​ការ​ប្រកួត។

ផ្អែក​លើ​ការ​ប្រកួតយប់មិញ Newscastle ទទួលបាន​បាល់​ពិន័យ១១ម៉ែត្រ​ក្រោយ​ VAR មើល​ឃើញ​ថា​បាល់​ប៉ះដៃក្នុង​ម៉ោង​បន្ថែម​មាន​របួស។ Spurs ដែល​នា​មុខ​១​គ្រាប់​មុន​តាំង​ពី​ដើម​វគ្គ​ទី​១​ត្រូវ​របូត​អស់​២ពិន្ទុ​ត្រង់​ចំណុច​នេះ។ Callum Wilson សម្រេច​បាល់​ពិន័យ​នេះ​ហើយ​អាជ្ញាកណ្ដាល​បញ្ចប់​ការ​ប្រកួត​តែ​ម្ដង។

និយាយ​ក្រោយ​ចប់​ការ​ប្រកួត លោក Mourinho បានបង្អុលបង្ហាញថា United ទទួល​បាន​រង្វាន់​ជា​បាល់​ពិន័យ១១ម៉ែត្រ​ដោយ​សារ VAR បន្ទាប់​ពី​អាជ្ញាកណ្ដាល​ផ្លុំកញ្ចែបញ្ចប់ការ​ប្រកួត​ពេល​លេង​ជាមួយ Brighton។ គាត់​បាននិយាយប្រាប់​អ្នក​កាសែត​ថា៖ ” រឿង​តែ​មួយ​គត់ដែល​ខ្ញុំដឹងគឺ​ថា​ ខ្ញុំមានបទពិសោធន៍ច្រើន​ជាង​គាត់(លោក​ Ole) ហើយ​ខ្ញុំពេល​ដែល​អាជ្ញាកណ្ដាលផ្លុំបញ្ចប់ការ​ប្រកួត​ខ្ញុំដើរ​ចូល​បន្ទប់ផ្លាស់សម្លៀកបំពាក់ហើយ”។

“ខ្ញុំដឹង​ថា​ក្នុង​ការ​ប្រកួតមួយចំនួនរបស់​ក្លិប​ខ្លះ ទោះ​បី​ជាក្រោយ​បញ្ចប់​ការ​ប្រកួត​ក៏​ដោយ​​វា​អាច​អាច​ទៅ​រួច​ដែល​មាន​រឿងសំខាន់មួយកើត​ឡើង ប៉ុន្តែ​សម្រាប់​ពួក​យើង ខ្ញុំ​ដឹង​ថាក្រោយម៉ោងបន្ថែម​មាន​របួស អាជ្ញាកណ្ដាល​កំពុងផ្លុំហ្នឹង​ វាអស់ឱកាស់ហើយសម្រាប់​យើង បើ​ខ្ញុំវិញ​ ដើរ​ទៅ​បន្ទប់ផ្លាស់សម្លៀកបំពាក់បាត់​ទៅ​ហើយ”។

“ដូច្នេះហើយ Nuno(គ្រូបង្វឹក Wolves) ប្រហែល​ជា​ល្ង់ងជាងខ្ញុំបន្តិច​ដែលគាត់​បន្ត​នៅ​ទី​នោះ”៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628