បាល់ទាត់

PVF របស់​វៀតណាមក្លាយ​ជា​សាលាបណ្ដុះបណ្ដាលយុវជនថ្នាលលំដាប់​ផ្ដាយបី​ដំបូង​គេ​នៅ​អាស៊ាន

មូលនិធិសម្រាប់ការលើកកម្ពស់ទេពកោសល្យបាល់ទាត់វៀតណាម ឬ​សាលាបាល់​ទាត់​ជាតិយុវបជនថ្នាលប្រទេស​វៀតណាម (PVF) បានក្លាយជាសាលាបាល់ទាត់លំដាប់ផ្កាយ ៣ ដំបូងបង្អស់របស់ AFC និង​ដំបូងបំផុតនៅអាស៊ីអាគ្នេយ៍។

យោងតាមសេចក្ដីជូនដំណឹងកាលពីថ្ងៃពុធ សហព័ន្ធរៀបចំផែនការយុវជនអាស៊ី Asian Football Confederation (AFC) Elite Youth Scheme (AFC) បានអនុម័តឲ្យសហព័ន្ធបាល់ទាត់វៀតណាម (VFF) ឱ្យក្លាយជាសមាគមសមាជិកចុងក្រោយ ដែលត្រូវបានតំឡើងឋានៈជាសមាជិកពេញទំហឹងនៃ AFC Elite Youth Scheme ។

សមាជិកដែល​ទទួល​បាន​អាជ្ញាប័ណ្ឌបែបនេះ ត្រូវតែបំពេញនូវលក្ខណៈវិនិច្ឆ័យ ១១ ចំណុចដំបូងក្នុងចំណោម ២០ ដែលមានដូចជា៖ ភាពជាអ្នកដឹកនាំ(leadership) ការរៀបចំផែនការ(planning) ធនធានបុគ្គលិក(staffing) ការជ្រើសរើសបុគ្គលិក(recruitment) ហិរញ្ញវត្ថុ(finance) ហេដ្ឋារចនាសម្ព័ន្ធសាងសង់(facilities)  ក្រុមការងារ(teams) ការបង្វឹក(coaching) ការលេង(playing) ការសម្តែងរបស់កីឡាករ(​player performance,)សុខភាព (health) សម្បទា(fitness) ចិត្តវិទ្យា(psychology) សុខុមាលភាព(welfare) ការអប់រំ(education) សហការ (collaboration) វាយតម្លៃ (assessment) វិធាន(rules ) និងលទ្ធផល(results )​ដែល​គូសបញ្ជាក់ដោយ AFC Youth Panel ដើម្បីក្លាយជាសមាជិកពេញលេញ។

វិញ្ញាបនប័ត្រនេះនឹងត្រូវបានវាយតម្លៃឡើងវិញបន្ទាប់ពីរយៈពេល ៣ ឆ្នាំ។ ឥឡូវនេះសាលាបាល់ទាត់ PVF គឺជាកន្លែងទី ៣ នៅក្នុងទ្វីបអាស៊ី បន្ទាប់​ពី មជ្ឈមណ្ឌលបាល់​ទាត់ Aspire Academy របស់ប្រទេសកាតានិង​មជ្ឈមណ្ឌល Jeonbuk Hyundai Motors FC Academy របស់ប្រទេសកូរ៉េខាងត្បូង ដើម្បីទទួលបានការយល់ព្រមដំឡើងលំដាប់​ផ្កាយបី ដែលជាការលើកសរសើរខ្ពស់បំផុតស្មើនឹងកម្រិត Premier ពីកម្មវិធី AFC Elite Youth Scheme សម្រាប់បំពេញតាមលក្ខណៈវិនិច្ឆ័យដែលបានរៀបរាប់ទាំងអស់។

យោងតាមគេហទំព័ររបស់ PVF បានឱ្យដឹងថាមជ្ឈមណ្ឌលបាល់​ទាត់នេះមានផ្ទៃដីសរុបជិត ២២០.០០០ ម៉ែត្រក្រឡា ដែលមានកន្លែងផ្សេងៗគ្នារួមមានមណ្ឌលកីឡាវិទ្យាសាស្ត្រ កន្លែងហាត់​ប្រាណ អាងហែលទឹកសម្រាប់ព្យាបាលដោយប្រើថ្នាំប្រឆាំង( antiretroviral therapy pools)និងការព្យាបាលដោយចលនាអាងហែលទឹក(underwater physiotherapy pool) និងកីឡដដ្ឋាន​ដែល​អាច​ផ្ទុក​អ្នក​ទស្សនា៣៦០០នាក់។  សាលានេះស្ថិតនៅឃុំឡុងហ៊ុង ស្រុកវ៉ាន់យ៉ាង នៅភាគខាងជើងខេត្តហុងយឿន ប្រទេស​វៀតណាម៕

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628