បាល់ទាត់

AC Milan ចង់​បាន Diogo Dalot ខ្ចីជើងមួយឆ្នាំ​ជាមួយជម្រើស​ទិញ​ដាច់

ក្លិប​យក្សអ៊ីតាលី AC Milan ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុងស្វែង​រក​ភាព​អាច​ទៅ​រួច ​ក្នុង​ការ​នាំ​យក​ខ្សែ​ការពារ​ស្លាប Diogo Dalot ពីManchester United ក្នុង​លក្ខខ័ណ្ឌខ្ចីជើង​ព្រមជាមួយជម្រើស​ទិញដាច់។

Manchester United willing to sell Diogo Dalot - reports - The Busby Babe

Dalot មាន​វ័យ២១ឆ្នាំ​ចូល​រួម​ជាមួយ United ក្រោម​ការ​ដឹកនាំរបស់​លោក Jose Mourinho កាល​ពី​ឆ្នាំ២០១៨​ពី​ក្លិប FC Porto ដែល​កាល​នោះ​គាត់​ផ្ទេរមក​ Old Trafford ក្នុង​តម្លៃ១៩.៨លាន​ផោន។ ទោះ​បី​ជា Dalot គឺ​ជា​ជម្រើសកីឡាករវ័យក្មេង​ក្នុងតំបន់ការពារ​ ប៉ុន្តែ​គាត់មិន​អាច​បង្ហាញទម្រង់​លេង​ណាមួយឲ្យ​គ្រូបង្វឹក​ពេញ​ចិត្ត​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ដែលមក​ចូល​រួម​នេះ​ទេ។

ពេល​នេះ​កីឡាករសញ្ជាតិ​ព័រទុយហ្គាល់​មិន​មាន​ក្នុង​បញ្ជី​កីឡាកររបស់​លោក Ole Gunnar Solskjaer នោះ​ទេ ដោយ​រូប​គេ​ទើប​លេង​បាន​៣៤​ប្រកួត​គ្រប់​ពាន​រង្វាន់​ចាប់​តាំង​ពី​ចូល​លេង​ដំបូងបំផុត​នៅ​សីហាឆ្នាំ២០១៨។ អ្នក​ជំនាញព័ត៌មានដោះដូរកីឡាករ Fabrizio Romano, Dalot បាន​និយាយ​ថា​ Red Devil អាច​នឹងឲ្យ​គាត់​ចាកចេញ​បន្ទាប់​ពី​ក្លិប​ AC Milan ចង់​បាន។

លោក Romano បញ្ជាក់​ថាក្លិប​អ៊ីតាលីមួយ​នេះ​បាន​ស្នើសុំ​យក​កីឡាករ​ព័រទុយហ្គាល់​ត្រឹម​ខ្ចី​ជើងជាមួយជម្រើស​ទិញដាច់។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! តាម​ប្រភព​ដដែល បិសាចក្រហម​ចង់លក់​កីឡាកររូបនេះ​ផ្ដាច់​កុងត្រាតែម្ដង។ ពេល​បិសាចក្រហម​ចង់​លក់​ផ្ដាច់​! កិច្ចព្រមព្រៀងក៏​គ្មាន​ដែរ ប៉ុន្តែ​ទីផ្សារដោះដូរកីឡាករ​នៅ​តែ​៦​ថ្ងៃ​ទៀត​ប៉ុនណោះក្នុង​រដូវ​កាលនេះ ពួក​គេ​អាចធ្វើ​ការ​ប្ដូរចិត្តភ្លាមៗ​ក៏​ថាបាន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628