បាល់ទាត់

Mikel Arteta៖ ចាញ់មិន​សូវខកចិត្តប៉ុន្មាន​ទេ​ព្រោះ Liverpool ខ្លាំង​ជាង Arsenal

គ្រូបង្វឹក​ក្រុកកាំភ្លើង​ធំ​ Mikel Arteta និយាយ​ថា គាត់​មិន​សូវជាខកចិត្តប៉ុន្មាន​ទេ បន្ទាប់​ពី Arsenal រង់បរាជ័យក្រោម​ថ្វី​ជើង​ Liverpool ៣​ទល់​១​​ ពីព្រោះក្រុមរបស់​លោកបង្ហាញ​ថាស្ដង់ដារគុណភាព​មិន​ល្អ​ដល់ Liverpool នៅ​ឡើយទេ។

Arteta បាន​បង្ហាញភាពស្មោះត្រង់​របស់​ខ្លួនក្នុង​សន្និសិទកាសែត​ក្រោយ​ការ​ប្រកួត ដោយ​លោក​ថា​ Liverpool ជា​ធម្មតា​តែងតែ​ខ្លាំង​ជាង​ក្រុមរបស់​លោក​ក្នុង​ពេល​បច្ចុប្បន្ននេះ។

“​យើង​ស្ថិត​ក្នុង​ការ​ប្រកួត​មួយ​ដ៏​ធំ។ ពួក​គេ (Liverpool)ខ្លាំង​ជាង​យើង​គ្រប់​ចំណុច។ អ្នកអាចឃើញចំណុច​ជា​ច្រើ​ពិសេស​ល្បឿន។”

“ខ្ញុំរីករាយ​ជាមួយនិង​អ្វី​ដែល​ក្រុមបានបន្ត​ការ​ប្រកួត​ប្រជែងហើយ​រក្សា​ការ​ជឿជាក់។ នេះ​គឺ​ជា​ស្ដង់ដារ​ដែល​យើង​ត្រូវ​តែ​ឈានឲ្យ​ដល់។ យើង​កំពុងស្ថិត​ក្នុង​ដំណើរខុសគ្នា។​ពួក​គេ​នៅ​ជាមួយគ្នា​៥ឆ្នាំហើយ ឯពួកយើង​ទើប​តែ​ប៉ុន្មាន​ខែ​ប៉ុនណោះ”។

“ពួក​គេ​ស៊ុត​បញ្ជូល​ទី​ក្រុម​យើង​លឿន​ពេក (បន្ទាប់​ពី Arsenal រក​បាន​គ្រាប់បាល់​មុន) វា​ជាកំហុសរបស់​យើង។ ខ្ញុំ​បាន​មាន​អារម្មណ៍​ថាយើង​មានឱកាស​ជាថ្មី​នៅ​វគ្គ​ទី២។ នោះ​គឺ​ជាឱកាសល្អបំផុត​របស់​យើង ។អ្នក​ត្រូវ​តែ​ទាត់​បញ្ចូលទី​ពេល​អ្នក​មានឱកាស តែ​យើង​នៅ​មាន​ផ្លូវ​ត្រូវ​ដើរ​វែងឆ្ងាយត​ទៅ​ទៀត”៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628