បាល់ទាត់

Barca ច្រានចោលសំណើដេញថ្លៃខ្សែប្រយុទ្ធវ័យក្មេង Fati ក្នុងទឹកប្រាក់មហាសាល​ពី Man Utd

ក្រុមអ្នកមានបុណ្យ Barcelona បាន​បដិសេធសំណើដេញថ្លៃតម្លៃ១៣៦លានផោន(១៥០លានអឺរ៉ូ/១៧៥លានដុល្លារ)របស់ Manchester United ដែល​ចង់​បាន Ansu Fati មុន​ពេល​កីឡាករ​វ័យក្មេងរូបនេះបន្ត​កុងត្រា​ថ្មី​នៅ​ទឹក​ដី Camp Nou។

តាមរយៈ​វិទ្យុ Catalunya បិសាចក្រហម​បាន​បញ្ចេញ​សំណើដ៏​មហាសាល​នេះ ប៉ុន្តែ​ត្រូវបដិសេធ​មុន​ពេល​ដែល​ក្រុម​នៅ​ La Liga មួយភ្ជាប់តម្លៃផ្ដាច់កុងត្រាដល់​កីឡាករ​វ័យ​១៧​ឆ្នាំដល់​ទៅ​១៥៤លាន​ផោន( ១៧០លានអឺរ៉ូ/១៩៨លានដុល្លារ)។

អីចឹង​ក៏​ដោយ! ក្រុមមានមូលដ្ឋាននៅតំបន់កាតាឡាន់ បាន​ប្រាប់ Man Utd ថា​តម្លៃផ្ដាច់កុងត្រា​របស់ Fati បាន​កើ​គើង​រួច​ទៅ​ហើយ​ពោល​គឺ​ឡើង​ដល់ ៣៦៣លានផោន (៤០០លាន​អឺរ៉ូ/៤៦៧លានដុល្លារ)ជាមួយកុងត្រាថ្មី៕

ប្រភព៖ Goal

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628