បាល់ទាត់

ក្ដៅៗ! Man Utd អាច​ចុះកុងត្រា​យក Edinson Cavani ឬ​ខ្ចី​ជើង Luka Jovic ពី Real Madrid

Manchester United កំពុង​តែ​និយាយកុងត្រាជាមួយខ្សែប្រយុទ្ធ Edinson Cavani ដែល​ជា​កីឡាករ​គ្មាន​តម្លៃខ្លួន​ហើយ​មិន​ជាប់កុងត្រា​ជាមួយក្លិបផ្សេង រួម​ទាំង​អាច​នឹង​ខ្ចី​ជើង Luka Jovic ពី​ Real Madrid ទៀត​ផង​នេះ​បើ​តាម​អ្នក​កាសែតអ៊ីតាលីលោក Gianluca Di Marzio

Cavani ជា​កីឡាករ​ទំនេរ​មិន​ជាប់​ទាក់ទាម​ជា​មួយ៦ក្រុមផ្សេង​ណាមួយ​នោះ​ទេ បន្ទាប់​​ចាក​ចេញពី PSG ក្រោយ​រួម​រស់​អស់​ពេល​៧ឆ្នាំ ហើយ​កាន់កំណត់​ត្រារក​គ្រាប់​បាល់ច្រើនជាង​គេរបស់​ក្លិប​ក្នុង​រដូវ​កាល​មុន។ ការ​ចាក​ចេញ​របស់​គាត់មាន​ន័យ​ថា​គាត់​មិន​បាន​លេង​ Champions League វគ្គផ្ដាច់​ព្រ័ត្រ​ហើយចាប់​ពី​ពេល​នោះ​មក​គាត់​មិន​ទាន់​ក្លិប​លេង​នៅ​ឡើយ​ទេ ទោះ​បី​ជា​មាន​ព័ត៌មាន​ជាប់​ទាក់ទង​ជាមួយ Leeds United និង​ Benfica។

ពេល​នេះ​ United ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​និយាយ​កុងត្រា​ជាមួយ​កីឡាករ​សញ្ជាតិ​អ៊ុយរាហ្គាយ ដើម្បី​មក​លេង​ក្នុង​ដំណែង​លេខ​៩​ និង​ផ្ដល់​តុល្យភាព​ដល់​តំបន់​ប្រយុទ្ធ ពេល​ Anthony Martial មិន​អាច​រក​បាន​គ្រាប់បាល់​គ្រប់​គ្រាន់។ មក​គាត់​មក​មែន Odion Ighalo នឹង​ក្លាយ​ជា​កីឡាករ​ចំណែក​លើស​ហើយ​។

ទន្ទឹម​នឹង​នេះ! Jovic ហាក់ធ្វើ​មិន​បាន​ល្អ​ទាល់​តែ​សោះ​នៅ Real Madrid ក្រោយ​ចាកចេញ​ពី Benfica ទោះ​បី​ជា​លេង​ខ្ចី​ជើង​នៅ Eintracht Frankfurt ល្អ​ខ្លាំង​ក៏​ដោយ។ ពេល​វេលា​លេង​មាន​កំណត់​ដោយ​សារ​លោក zinedine Zidane កាល​ពី​រដូវ​កាល​មុន រូប​គេ​រក​បាន​២​គ្រាប់​ក្នុង​ការ​បង្ហាញខ្លួន​២៧​ប្រកួតគ្រប់​ពាន​រង្វាន់ តែ​ភាគច្រើន​ចូល​ជា​កីឡាករបម្រុងនោះ​ទេ។
លោក​ Ole Gunnar Solakjaer មាន​កំណត់ត្រា​ល្អក្នុង​អភិវឌ្ឍន៍​កីឡាករ​ម្នាក់ៗ នៅ United ទោះ​បី​ជា​តាក​ទិក​ដឹកនាំរបស់​គាត់​ពេល​ខ្លះមិន​បាន​ល្អ​ក៏ដោយ។ ត្រឹមលេង​ខ្ចី​ជើង​គឺ​ជាឱកាស​ល្អ​សម្រាប់ Jovic ហើយ៕

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628