បាល់ទាត់

JDT រៀប​ចំអេក្រង់លំដាប់​យក្សបំពាក់ក្រៅកីឡដ្ឋានឲ្យ​អ្នក​គាំទ្រមើលក្នុងឡាន

Johor Darul Ta’zim (JDT) ត្រូវ​ការ​តែ​មួយពិន្ទុ​ទៀត​ប៉ុណ្ណោះដើម្បីលើក​ពានលីគកំពូលម៉ាឡេស៊ី CIMB Super League ២០២០​ត្បិតតែ​នៅ​សល់​២​ប្រកួត​ក្នុង​ដៃ​ហើយ​នេះ​គឺ​ជា​ការ​លើក​ពាន​ទី​៧ជាប់​ៗ​គ្នា​ហើយ​គិត​តាំងពីឆ្នាំ២០១៤មក។

ការ​ប្រកួត​ទល់​និង​ក្រុម Sabah នៅ​ថ្ងៃ​ស្អែក​គឺ​ជា​ការ​ប្រកួតដ៏សំខាន់​មួយសម្រាប់​អ្នក​គាំទ្រ​ដែល​ចង់​ឃើញ​ក្លិប​របស់​ខ្លួន​លើក​ពាន​ក៏​ដូច​ជា​ឃើញ​ក្លិប​ទទួល​បាន​កៅអី​លេង​ AFC Champions League 2021។ ស្របពេល​ដែល​ពិភពលោក​ជាប់​គាំង​ដោយ​សារ COVID-19 បាន​បង្ខំ​ឲ្យ​ JDT ស្វែងរក​វិធីសាស្រ្តថ្មី​ក្នុង​ការ​ផ្ដល់​ទំនុក​ចិត្ត​ដល់​អ្នក​គាំទ្ររបស់​ខ្លួន​នោះ​គឺ​ពួក​គេ​បាន​អញ្ជើញឲ្យ​អ្នក​គាំទ្រ​មក​ចូល​រួម​ទស្សនា​ការ​ប្រកួនៅ​ជុំវិញកីឡដ្ឋាន Sultan Ibrahim Stadium​ដោយ​បំពាក់អេក្រង់ខ្នាតយក្ស​ដែល​ផ្សាយ​ចេញ​ពី​ក្នុង​កីឡដ្ឋាន។

ទោះ​បី​ជា​យ៉ាងនេះ​ក្ដី! អ្នក​គាំទ្រ​ដែល​មានសំបុត្រអញ្ជើញឡានតែ​ប៉ុណ្ណោះ​អាច​ចូល​ទស្សនាក្នុងកម្មវិធី​នេះ​បាន។ JDT បាន​ធ្វើ​កាត​អនុញ្ញាតិ​ចំនួន១៥០០សន្លឹក​ដល់អ្នកគាំទ្រ​ដោយ​មិន​អស់​លុយ​មក​ចូល​មើល​ក្នុង​បរិវេណកីឡដ្ឋាន​ Stadium Sultan Ibrahim កាល​ពី​ម្សិលមិញ។ ក្នុង​នោះ​កាត​៦៥០សន្លឹក​សម្រាប់អ្នកគាំទ្រ​ដែលទិញកញ្ចប់​សំបុត្រ​មើល​មួយរដូវកាល​ហើយ​មួយចំនួន​ទៀត​សម្រាប់​បុគ្គលិក​មូលនិធិ JDT Foundation។

ទោះយ៉ាងណាក៏ដោយ! មានច្បាប់មួយចំនួនដែលត្រូវតែធ្វើតាមដោយអ្នកគាំទ្រពេញមួយការប្រកួត។ ក្នុងចំណោមវិធានគឺថាអ្នកគាំទ្រត្រូវតែចូលឡានគ្រប់ពេលវេលា និងពាក់ម៉ាសមុខពេលប្រើបង្គន់។

ពួកគេក៏ត្រូវបានលើកទឹកចិត្តឱ្យនាំយកអាហារនិងភេសជ្ជៈផ្ទាល់ខ្លួនរបស់ពួកគេផងដែរ ព្រោះគ្មានតូបណាមួយត្រូវបានបើកដើម្បីអនុវត្តតាមនីតិវិធីប្រតិបត្តិការស្តង់ដារកូវីដ១៩ ហើយមិនត្រូវបានអនុញ្ញាតឱ្យដើរជុំវិញតំបន់ពហុកីឡដ្ឋានស៊ុលតង់អ៊ីប្រាហ៊ីមឡើយ។

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628