បាល់ទាត់

Mourinho តបទៅអ្នកកាសែតបែបណាពេលសួរអំពី​ការ​ត្រឡប់មក​ប៉ះ Man Utd លើក​នេះ​គឺ​ជា​ការ​សងសឹក?

លោក​ Jose Mourinho គ្រូបង្វឹក Tottenham បច្ចុប្បន្ន​បាន​ទទូច​ថា​លើក​សឹងតែឈ្នះ​ពាន​គ្រប់យ៉ាងតាម​តែ​អាច​ធ្វើ​បាន​នៅ​Man Utd ហើយ​កិច្ចការ​ទាំង​នេះ​គឺ​ជា​អ្វី​ដែលលោក​បាន​ប្រឹង​ធ្វើ។

គ្រូបង្វឹកសញ្ជាតិ​ព័រទុយហ្គាល់បាន​ចំណាយ​ពេល​២រដូវកាល​កន្លះនៅ​ Old Trafford មុន​ពេល​ចាកចេញ​ពី​ដំណែង​កាល​ពី​ខែ​ធ្នូឆ្នាំ២០១៨ហើយ​លោក Ole Gunna Solskjaer មកជំនួស​ដល់​បច្ចុប្បន្ន។​ពេល​វេលា​នេះ​លោក​បាន​ឈ្នះ Carabao Cup និងពាន Europa League រដូវ​កាល​២០១៦/១៧​រួម​ទាំងពាន Community Shield ឆ្នាំ២០១៦។

ក្រោយ​មក​លោក​បាន​ជើងឯករងពាន Premier League ឡើងវគ្គ៨ក្រុមចុងក្រោយ Champions League និងឡើងដល់​វគ្គផ្ដាច់​ព្រ័ត្រ​ពាន FA Cup រដូវ​កាល​២០១៧/១៨។ និយាយ​មុន​ដឹកនាំ Spurs លេង​តទល់​ជាមួយអតីតក្លិប​ធ្លាប់​ដឹកនាំរបស់​ខ្លួន​លោក Jose Mourinho និយាយ​ថា គាត់​មិន​អាចឈ្នះ​លើស​ពី​នេះ​ទៀត​បាន​ទេ​អំឡុង​ពេល​លោក​ទទយល​បន្ទុក​កាន់​បិសាចក្រហម​នៅពេល​នោះ។

“អ្នក​គាំទ្រ! ពួក​គេដឹងថា​ខ្ញុំបាន​លះបង់គ្រប់យ៉ាងដែល​ខ្ញុំអាច។  ខ្ញុំបានឈ្នះអ្វីដែលអាចទៅរួច ហើយខ្ញុំមិនអាចឈ្នះអ្វីដែលគ្មានលទ្ធភាពឈ្នះបានទេ។ ខ្ញុំបានលះបង់អ្វីៗគ្រប់យ៉ាង ខ្ញុំបានលះបង់ជីវិតដល់ក្លឹប និងវិជ្ជាជីវៈរបស់ខ្ញុំដូចដែលខ្ញុំតែងតែធ្វើកន្លងមក”។

“ នៅខាងនោះ! មានមិត្តភក្តិជាច្រើនធ្លាប់​ជួបក្នុងជីវិត មានមនុស្សអស្ចារ្យជាច្រើនដែលខ្ញុំបានជួបនៅក្នុងក្លឹប។ ខ្ញុំមានតែអារម្មណ៍ល្អ! អារម្មណ៍មួយដែលខ្ញុំនឹងត្រូវភ្លេចក្នុងរយៈពេល ៩០ នាទី ព្រោះរយៈពេល៩០នាទីនោះពួកគេចង់ឈ្នះ ខ្ញុំក៏ចង់ឈ្នះដែរ។ “

“សងសឹក? ខ្ញុំឈ្នះការ​ប្រកួតជាច្រើននៅ Old Trafford ក្នុង​នាម​ជា​គ្រូបង្វឹក Man Utd ហើយ​ក្នុង​នាម​ជា​គ្រូបង្វឹកក្រុមគូប្រជែងពួក​គេ តើ​ខ្ញុំត្រូវសងសឹកដើម្បីអី? គ្មាន​នរណាធ្វើអាក្រក់ដាក់​ខ្ញុំនោះ​ទេ​នោះ​ទីនោះ។ អ្នក​គ្រប់​គ្នា​ល្អចំពោះខ្ញុំណាស់”។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628