បាល់ទាត់

កីឡាករក្លិប Persepolis FC ត្រូវ AFC ពិន័យប្រាក់១ម៉ឺនដុល្លារនិងមិនឲ្យ​ប៉ះបាល់៦ខែដោយ​ប្រើ​កាយវិការរើសអើងពូជសាសន៍

គណៈកម្មាធិការវិន័យនិងក្រមសីលធម៌របស់សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC)បានហាមប្រាមកីឡាករ Isa Alkasir​ របស់​ក្លិប​អ៊ីរ៉ង់ Persepolis FC ពីការចូលរួមសកម្មភាពណាមួយទាក់ទងនឹងបាល់ទាត់រយៈពេល ៦ ខែពីបទរំលោភមាត្រា ៥៨.១ នៃក្រមវិន័យនិងក្រមសីលធម៌ AFC (បោះពុម្ពលើក ២០១៩) ។ ការហាមឃាត់នេះនឹងចូលជាធរមានភ្លាមៗ។

មាត្រា ៥៨.១ ចែងថា ជនណាដែលធ្វើឱ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូររបស់មនុស្ស ឬក្រុមមនុស្សតាមរយៈពាក្យសម្តីឬសកម្មភាពមើលងាយការរើសអើងពូជសាសន៍ពណ៌សម្បុរ ភេទ ពិការភាព ភាសា អាយុ រូបរាងកាយ សាសនា ទស្សនៈនយោបាយ ទ្រព្យសម្បត្តិ កំណើត ឬស្ថានភាពផ្សេងទៀតការយីយាផ្លូវភេទ ឬដើមកំណើតជាតិសាសន៍ ជាតិឬសង្គម ដែល​ទាំងអស់​នេះជាការប្រព្រឹត្តបទល្មើស។

បទល្មើស​នេះកើត​ឡើង​ពេល​ដែល​រូប​លេង​ឲ្យ​ក្លិប​ Persepolis FC​ជាមួយក្លិប Pakhtakor​របស់​ប្រទេសអ៊ូសបេគីស្ថាន ក្នុងពាន​រង្វាន់ AFC Champions League ដែលក្លិប​អីរ៉ងមួយនេះ​យក​ឈ្នះ​២​ទល់​០​ដោយ​រូប​គេ​រក​បាន​២​គ្រាប់​ម្នាក់ឯង៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628