បាល់ទាត់

បើ Cavani មក​ដល់ Man Utd ជា​ផ្លូវ​ការ​ពិត​មែន​តើ​ទទួលប្រាក់ឈ្នួលបែបណា? ឈរចំណាត់ថ្នាក់ទីប៉ុន្មាននៅ Man Utd?

Edinson Cavani ត្រូវ​បាន​គេ​រាយការណ៍ថា​បាន​យល់​ព្រម​ចុះកុងត្រា​រយៈ​ពេល​២ឆ្នាំ​នៅ Manchester United ជាមួយ​ប្រាក់​ឈ្នួល​ដ៏​មហាសាលមួយ។

បើ​តាម​រយៈ​អ្នក​កាសែត​ Sky Sport លោក Jim White កីឡាករ​វ័យ៣៣ឆ្នាំ​សញ្ជាតិអ៊ុយរូហ្គាយ​ទទួល​បាន២០ម៉ឺនផោនក្នុងមួយអាទិត្យ​នៅ Old Trafford។ ចំនួន​នេះ​បាន​ធ្វើ​ឲ្យ​គាត់​ក្លាយ​ជា​កីឡាករ​ Manchester United លំដាប់​ទី៤​ដេល​ទទយល​បាន​ប្រាក់ឈ្នួលខ្ពស់​ជាង​គេ បន្ទាប់​ពីអ្នក​ចាំ​ទី David de Gea( ៣៧ម៉ឺនផោនក្នុងមួយអាទិត្យ) Paul Pogba (២៩ម៉ឺនផោន) និង​ Anthony Martial (២៥ម៉ឺនផោនក្នុងមួយអាទិត្យ)។

Significant upgrade on Ighalo', 'Has a gigantic ego': Global United  community reacts to Cavani news

ចំនួន​នេះ​គឺ​ច្រើន​ជាង​ Marcus Rashford ហើយ​ប្រធាន​ក្រុម Harry Maquire ទៀត​ផង។​តាមប្រភព​ជា​ច្រើន​កាល​ពី​យប់មិញ​រាយការណ៍ថា Cavani ជិតសម្រេច​កុងត្រាហើយ​ការ​ប្រកាស​ផ្លូវ​ការ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អាទិត្យ​​ទី​០៤​ខែ​តុលា​នេះ។ កីឡាករ​វ័យ៣៣ឆ្នាំ​ជា​កីឡាករ​គ្មានតម្លៃខ្លួន( Free agent)។

កាល​ពី​រដូវ​កាល​មុន!​ខ្សែប្រយុទ្ធរូបនេះរក​បាន​៧​គ្រាប់​ និង​បញ្ជូនបាល់​បាន​៣​ដង​ក្នុង​២២​ប្រកួត​ឲ្យ​ PSG ។​ស្ថិតិ​នេះ​យក​តាមវេបសាយ Transfermarkt៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628