បាល់ទាត់

ក្រោយពិបាក​ភ្នែកមើលត្រង់ខ្សែការពារបិទគ្នាឯងលោក Ole និយាយបែប​ណាត្រង់​ចំណុច​នេះ?

ក្រុមបិសាចក្រហម​បាន​រងបរាជ័យយ៉ាង​អាម៉ាស​ដល់​ទៅ​លទ្ធផល​៦​ទល់​១​ក្នុង​កីឡដ្ឋាន Old Trafford ក្រោយ​ថ្វី​ជើង​ Tottenham ដែល​ដឹកនាំ​ដោយ​លោក​ Jose Mourinho អតីតគ្រូបង្វឹក ហើយការ​របូត​គ្រាប់​បាល់​ច្រើន​បែប​នេះ​លោក Ole បាន​និយាយ​ផង​ដែរ​អំពី​ស្ថានភាព​ខ្សែការពាររបស់ក្លិប​។

“យើងការពារ​ក្នុង​នាម​ជា​ក្រុម​មួយ យើង​ការពី​តំបន់​ខាង​មុខ​ យើង​ការពារក្នុង​ជាកីឡាករមួយក្រុម​ហើយ អ្នកណាដែលយើងភ្ជាប់ជាមួយមិនមានន័យថាវាជាការពិតទេ?”

Solskjaer: It was nowhere near good enough | Video | Watch TV Show | Sky  Sports

“យើងត្រូវបានផ្សារភ្ជាប់ជាមួយនឹងកីឡាករពេញរាល់តែថ្ងៃ ប៉ុន្តែយើងត្រូវការជាក្រុម និងជាបណ្ដុំការពារ ដើម្បីទទួលបានទម្រង់​លេងដូចដែលយើងបានធ្វើ មុនពេលការសម្រាក ឬបន្ទាប់ពីការចាប់ផ្តើមឡើងវិញនៃ​លីគ។ នៅពេលដែលយើងជាក្រុមមួយការពារល្អ ហើយយើងមិនមិនរបូតគ្រាប់បាល់ច្រើន ជាមួយនឹងកីឡាករដែលមានទេពកោសល្យ [យើងមានស្រាប់] វាជាអ្វីដែលខ្ញុំត្រូវមើលម្ដង​ទៀត ព្រោះយើងមិនអាចបើកចំហដូចដែលយើងមាននាពេលបច្ចុប្បន្ននេះឡើយ»។

១​គ្រាប់​របស់ Man Utd រក​បាន​ដោយ​ការ​ស៊ុត​បាល់​ពិន័យ១១ម៉ែត្ររបស់ Bruno Fernandes នៅ​នាទី​២ ខណៈ៦​គ្រាប់​របស់ Spurs រក​បាន​ដោយ​ Son ២​គ្រាប់ Kane ២​គ្រាប់ Tanguy Ndombele មួយ​គ្រាប់ និង Serge Aurier មួយ​គ្រាប់៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628