បាល់ទាត់

Edinson Cavani និយាយអ្វីខ្លះ​ពេល​ចុះកុងត្រាលេងឲ្យ​ Manchester United

ខ្សែ​ប្រយុទ្ធជម្រើស​ជាតិអ៊ុយរូហ្គាយរូបនេះ ចុះកុងត្រា​ជាមួយ Manchester United មួយឆ្នាំ​បូក​ជាមួយ​ជម្រើស១២ខែ​បន្ថែម​ទៀត​ មុន​ពេល​ក្លិប​ប្រកាស​ផ្លូវ​ការ​ពី​យប់​មិញ។

Cavani ជា​ខ្សែ​ប្រយុទ្ធឈ្នះ​ស្បែក​ជើងមាស​ទាំង​នៅ​លីគបារាំង Ligue 1 និង​ Serie A ដោយ​រក​បាន​៣៤១​គ្រាប់​ គ្រប់​ក្លិប​គិត​ចាប់​ពី​មក​ដល់​ទ្វីបអឺរ៉ុប​លើកដំបូង​នៅ​ឆ្នាំ២០០៧។ ក្នុង​នោះ​មាន​គ្រាប់បាល់​ក្នុង​ UEFA Champions League ៣៥គ្រាប់។ ខ្សែ​ប្រយុទ្ធវ័យ៣៣ឆ្នាំខាងលើ ឈ្នះ​ពាន​ Ligue 1 ៦​គ្រឿង​ជាមួយ PSG រួម​ការ​ទាត់បញ្ចូលទី ២០០​គ្រាប់​។ សម្រាប់​ជម្រើស​ជាតិ​ Cavani ឈ្នះ​ពាន Copa Amer4ica 2011 ហើយ​លេង​បាន​១១៦​ប្រកួត​រក​បាន​៥០​គ្រាប់។

Edinson Cavani បាន​និយាយ​ក្នុង​កិច្ចចុះកុងត្រា​នេះ​ថា៖ Manchester United ជា​ក្លិប​មួយ​ដ៏​អស្ចារ្យបំផុត​ក្នុង​ពិភពលោក​ ហើយ​នេះ​ពិត​ជា​កិត្តិយស​ណាស់​ដែល​ខ្ញុំ​អាច​មកទីនេះ។ ខ្ញុំ​បាន​ធ្វើ​ការ​យ៉ាង​ខ្លាំង កំឡុង​ពេល​មិន​មាន​ក្លិបលេង​ ហើយខ្ញុំមានចង់ចូលរួម​ប្រកួតប្រជែងតំណាង​ឲ្យ​ក្លិប​ដ៏​អស្ចារ្យ​នេះណាស់”។

“ខ្ញុំធ្លាប់​បាន​នៅ​លេង​នៅ​មុខ អ្នក​គាំទ្រ​ដ៏​ងប់ងល់ជា​ច្រើន​ក្នុង​អាជីពរបស់​ខ្ញុំ​ ហើយ​ខ្ញុំ​ដឹង​ថា​វា​ នឹង​ដូច​គ្នា​នៅ Mancchester ។​ខ្ញុំមិន​អាចសឹង​តែ​រង់​ចាំ​ក្នុងការបង្ហាញបទពិសោធន៍​និង​មើលឃើញទិដ្ឋភាពនៅ Old Trafford ពេល​ដែល​មាន​សុវត្ថិភាព​បាន​គ្រប់​គ្រង ហើយ​អ្នក​គាំទ្រ​ត្រឡប់​មក​កីឡដ្ឋានវិញ”។

“ខ្ញុំទន្ទឹម​រង់ចាំបន្ត​ការ​សរសេរក្នុង​សៀវភៅបាល់​ទាត់​ដ៏​តូចរបស់ខ្ញុំ​ ហើយ​ខ្ញុំ​ដឹង​ថា​ហេតុអ្វីបានជាការ​ផ្ដោតយក​ចិត្តទុកដាក់របស់​ខ្ញុំនៅ​បន្ត​មានរៀងរហូតមក​ដល់​ពេលនេះ។ ខ្ញុំបាន​សន្ទនា​ជាមួយ​អ្នក​ចាត់​ការរួច​ហើយ​​ហើយ​វា​មាន​ជំរុញឲ្យ​ខ្ញុំកាន់​តែ​ពេញ​ចិត្ត​ក្នុង​ការ​ពាក់អាវរបស់​ក្លិប​មួយ​នេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628