បាល់ទាត់

ភរិយារបស់ Sergio Romero ថា​ ក្លិប​គួគោរពការ​ប្រឹងប្រែងរបស់​ប្ដីនាងផង

ប្រពន្ធរបស់អ្នក​ចាំទីក្លិបបិសាចក្រហម Manchester United Sergio Romero បាន​បង្ហាញភាព​ភ្ញាក់ផ្អើលនិង​មិន​ពេញ​ចិត្ត​ចំពោះ​គ្រប់​យ៉ាង​ដែល​ពួក​គេ​បាន​ធ្វើ​ដាក់​ប្ដីរបស់​នាង។

ពេល​នេះ Sergio Romero បាន​ក្លាយ​ជា​ង្នកចាំ​ទី​ដៃ​ទី​៣ បន្ទាប់​ពី Dean Hernderson ត្រឡប់​មកពីក្លិប​ Sheffield United ក្នុង​លក្ខខ័ណ្ឌខ្ជី​ជើងវិញ។ ហើយ​ពេល​នេះ​អ្នក​ស្រី Eliana Guercio បាន​សរសេរក្នុង​បណ្ដាញសង្គម​ហើយ​និយាយ​អំពី​ការ​មិន​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក់ក្លិបដែល​ធ្វើឡើង​ចំពោះអ្នក​ចាំ​ទី​ដៃ​ទី​មួយជម្រើស​ជាតិ​អាហ្សាង់ទីន។

តារាចាំ​ទី​របស់​ជម្រើស​ជាតិ​អាហ្សង់ទីនចង់​ចាក​ចេញ​ពី​ក្លិប ប៉ុន្តែ​កិច្ចព្រមព្រៀងណាមួយ​បាន​កើត​ឡើងរវាង​ក្លិប​បិសាចក្រហម​និង​ភាគីដែល​ចាប់​អារម្មណ៍​នោះ​ទេ។នាង​បាន​សរសេរក្នុងគណនី Twitter ដែល​មាន​សញ្ញាធីកពណ៌ខៀវរបស់​នាងថា៖

“Sergio Romero ប្រឹងប្រែងខ្លាំងណាស់សម្រាប់​ក្លិប​របស់​គាត់”។ 

“ពានរង្វាន់ចុងក្រោយដែលពួកគេបានឈ្នះ ពួកគេបានលើកវាជាមួយគាត់។ គាត់បានជួយក្រុមឱ្យឈានដល់វគ្គផ្តាច់ព្រ័ត្របួនវគ្គហើយ បន្ទាប់មកគាត់ត្រូវបានទុកឱ្យនៅអង្គុយលើកៅអីដើម្បីឲ្យ​គាត់ក្លាយជាអ្នកចាញ់(គ្មានឱកាសចូលលេង)ពួកគេទាំងអស់។

“ដល់ពេលដែលពួកគេត្រូវបើកនូវឱកាសអោយគាត់ទៅវិញ​ហើយ។គួរតែគោរពចំពោះគាត់​ផង!!!!”៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628