បាល់ទាត់

ក្លិប​បាល់​ទាត់​៨​ក្នុង​លីគ​កំពូលម៉ាឡេស៊ី​មាន​អាជ្ញាប័ណ្ណ AFC ខណៈ​ Pahang ជាក្លិប​ធំ​គ្រាន់បើ​ដែរ​តែ​គ្មាន

សហព័ន្ធកីឡាបាល់ទាត់ម៉ាឡេស៊ី (FAM) កាលពីម្សិលមិញបានប្រកាសពីលក្ខន្តិកៈអាជ្ញាប័ណ្ណរបស់ក្លិប ដើម្បីអាចឱ្យពួកគេលេងនៅក្នុងការប្រកួតប្រកជែងក្នុង​ក្របខ័ណ្ឌ CIMB Super League និងន​ក្របខ័ណ្ឌទី​២ Premier League នៅរដូវកាលក្រោយ។

ក្លិប​ចំនួន​១៣​ មានសមត្ថភាពគ្រប់​គ្រាន់​ហើយ​បាន​ផ្ដល់​អាជ្ញាប័ណ្ឌថ្នាក់​ជាតិ​ដើម្បី​លេង​ក្នុង​លីគ​កំពូលម៉ាឡេស៊ី​រដូវ​កាល​ក្រោយ​ហើយ​ក្នុង​ចំណោម​១៣​នេះ​មាន​ក្លិប​៣​មក​ពី​កលីគ​ទី​២។ ក្លិប​ទាំង១៣​មានអាជ្ញាប័ណ្ឌ​គឺ Felda United FC, UiTM FC, Johor Darul Ta’zim FC, Kedah FA, PDRM FA, Perak FA, Petaling Jaya City FC, Sabah FA, Selangor FA, Terengganu FC, Kelantan United, Kuala Lumpur និង​ក្លិប Negeri Sembilan។

យោងតាមសេចក្តីថ្លែងការណ៍ របស់ប្រធានក្រុមប្រឹក្សាអាជ្ញាកណ្តាលដែល​ទទួល​ភារកិច្ចផ្នែក​ពិនិត្យអាជ្ញាប័ណ្ឌក្លិបបាល់​ទាត់​របស់​សហព័ន្ធកីឡាបាល់​ទាត់​ម៉ាឡេស៊ីបានបញ្ជាក់ថាក្រុមដែលនៅសេសសល់ ត្រូវបានផ្តល់អាជ្ញាប័ណ្ណក្លឹបថ្នាក់ជាតិ ប៉ុន្តែមានល័ក្ខខ័ណ្ឌមួយចំនួនទៀតត្រូវ​ធ្វើ ពីព្រោះពួកគេត្រូវបំពេញឯកសារមួយចំនួន ដែលតម្រូវឲ្យ​ដល់ដៃ FAMមុនថ្ងៃទី ៣១ ខែតុលាឆ្នាំ ២០២០ ។

អ្វីដែលគួរឱ្យភ្ញាក់ផ្អើលជាងនេះទៅទៀតនោះ! FAM ក៏បានប្រកាសថាមានតែក្រុមចំនួនប្រាំបួន ក្នុងចំណោមក្រុមលេង​លីគកំពូលម៉ាឡេស៊ីរដូវ​កាល ២០២០ និងលីគទី​២រដូវ​កាល​ ២០២០ ប៉ុណ្ណោះដែលបានដាក់ពាក្យសុំអាជ្ញាប័ណ្ណ AFC សម្រាប់រដូវកាល ២០២១ ។ ទោះយ៉ាងណា! មានតែក្រុមចំនួន ៨ ប៉ុណ្ណោះដែលបានឆ្លងផុតហើយត្រូវបានផ្តល់អាជ្ញាប័ណ្ណ AFC ដើម្បីអនុញ្ញាតឱ្យក្រុមទាំងនេះចូលរួមប្រកួតក្នុងពានរង្វាន់ AFC Champions League 2021 និង AFC Cup 2021 ប្រសិនបើមានសិទ្ធិ។

ក្លិប​មាន​អាជ្ញាប័ណ្ឌ AFC មានដូចជា៖

  • Johor Darul Ta’zim (JDT)
  • Perak
  • Selangor
  • Terengganu FC
  • Felda United
  • Petaling Jaya City
  • Kedah
  • Kuala Lumpur

ក្លិប​ដែល​គ្មាន​អាជ្ញាប័ណ្ឌ AFC​មាន​ដូច​ជា៖

  • Pahang
  • Sabah
  • UiTM FC
  • PDRM
  • Kelantan
  • Kelantan United
  • Negeri Sembilan
  • Penang
  • Kuching FA
  • UKM FC
  • Sarawak United

កាល​ពី​ឆ្នាំ២០១៧​សហព័ន្ធកីឡាបាល់​ទាត់​ម៉ាឡេស៊ី​តបាន​ពិន័យ Pahang មិន​ឲ្យ​ដាក់​ពាក្យ​សុំ​អាជ្ញាប័ណ្ឌលំដាប់ AFC Club License ចំនួន​២ឆ្នាំ​បន្ទាប់​ពី​ពួក​គេ​បដិសេធមិន​ចូល​លេង​ តំណាង​ប្រទេស​ម៉ាឡេស៊ី​ក្នុង​ការ​ប្រកួតប្រជែងលំដាប់ AFC។ ការ​ពិន័យ​នេះ​ទាក់​ទង​នឹង​ក្លិប​មួយ​នេះ​មិន​យល់​ព្រម​លេង​ពាន AFC Cup 2018, AFC Cup 2019 ហើយ​នៅ​ឆ្នាំ​២០២០​នេះ​ពួកគេ​ក៏​គ្មាន​កៅអីលេង​ដែរ។ ពួក​គេ​នៅ​តែ​មាន​សិទ្ធិ​ដាក់​ពាក្យ​លេង​ AFC Cup 2021 និង​ក្រោយៗ​ទៀត​បាន។

អាជ្ញាបណ្ណថ្នាក់ជាតិ និងថ្នាក់ AFC License មានសុពលភាពសម្រាប់រយៈពេលមួយរដូវកាលសម្រាប់តែឆ្នាំ២០២១ ។ ប្រសិនបើក្រុមណាមួយត្រូវបានរកឃើញថារំលោភលើមាត្រា ដែលមានចែងនៅក្នុងច្បាប់ស្តីពីអាជ្ញាប័ណ្ណក្លឹប FAM បោះពុម្ពផ្សាយឆ្នាំ២០២០ ឬក្នុងកាលៈទេសៈណាក៏ដោយ អ្នកចេញអាជ្ញាប័ណ្ណ (FAM) បើ​រក​ឃើញ​ថារំលោភបំពាន ឬ មិនពេញចិត្តអាជ្ញាប័ណ្ណក្លឹបរបស់ពួកគេ FAM អាចដកហូតទុកវិញ៕

ប្រភព៖ FAM

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628