បាល់ទាត់

លោក Ole ថា​​ Man Utd តាម​ដានទម្រង់លេង​ខ្សែ​ប្រយុទ្ធស្លាប Facundo Pellistri យូរក្រែលមក​ហើយ

ដូចដែលប្រិយមិត្តបាន​ដឹង​រួច​មក​ហើយ Manchester United ទិញ​បាន​ខ្សែ​ប្រយុទ្ធស្លាប Facundo Pellistri ក្នុង​តម្លៃ​ពី​៨លានផោន​ដល់​ទៅ១០លានផោន(ប្រាក់បន្ថែម) ក្នុង​ថ្ងៃបិទទីផ្សារដោះដូរកីឡាករ​ហើយ​កីឡាករ​វ័យក្មេងរូបនេះ​គឺ​ជា​កីឡាករ​ទី៤ដែល​ក្លិប​នាំ​ចូល​នៅ​ដើមរដូវកាល​២០២០​នេះ។

កីឡាករវ័យក្មេង​វ័យ១៨ឆ្នាំរូបនេះមក​ដល់​ Old Tafford ក្រោយ​ចាកចេញ​ពី​ក្លិប​យក្សអ៊ុយរាហ្គាយ​ Peñarol ដែលដឹកនាំ​ដោយ​អតីតខ្សែប្រយុទ្ធ Manchester United លោក Diego Forlán​ដែល​ចូលមក​ដឹកនាំតាំងពីដើមខែកញ្ញា។ United បាន​ចុះ​កុងត្រា​យក​កីឡាករ​រូបនេះ​៥ឆ្នាំ​រួម​ទាំង​ជម្រើសបន្ត​មួយឆ្នាំ​ទៀត។ លោក​ Ole បាន​ទម្លាយ​អំពី​ការ​ចុះ​កុងត្រា​កីឡាកររូបនេះថា៖

“អ្នក​ស៊ើបទម្រង់​កីឡាកររបស់​យើង(scouts )​បាន​តាមដានអស់​ពេល​ជា​យូរមក​ហើយ​ៗយើង​ជឿ​ថា​គាត់​នឹង​ជា​កីឡាករ​ដែលមាន​ទេពកោសល្យពិតប្រាកដសម្រាប់​រយៈ​ពេល​យូរ។ ស្រប​ពេល​ដែលយើង​ដឹង​ថា​ត្រូវ​ការ​ពេល​យូរ​សម្រាប់​គាត់​មក​សម្របខ្លួន​ជាមួយការ​ប្រកួតក្នុង​ប្រទេស​អង់គ្លេស គាត់​មាន​ចំណុច​ខ្លាំង​ជាមួយ​នឹង​កម្លាំង ល្បឿន​និង​សមត្ថភាពអាច​វាយ​បំបាក់គូប្រកួតរបស់​គាត់បាន​ទៀត​ផង”។

“Facundo មានលក្ខណៈហ្អបំផុតមួយ នៅ Manchester United។ គាត់មានគុណសម្បត្តិផ្នែកបច្ចេកទេស ហើយមានចិត្តគំនិតត្រឹមត្រូវ ដើម្បីក្លាយជាកីឡាករកំពូលម្នាក់នៅទីនេះ។ យើងទន្ទឹងរងចាំធ្វើការជាមួយគាត់ ដើម្បីបំពេញសក្តានុពលរបស់គាត់ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ”៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628