បាល់ទាត់

ក្រោយ Ozil ធានាប្រាក់ខែរូបតុក្តតា Mascot អ្នក​នាំ​ពាក្យរបស់ Arsenal ចេញ​មក​បញ្ជាក់ថា​ Gunnersaurus មិនផុតពូជទេ

Mesut Ozil បាន​ស្នើ​សុំផ្ដល់ប្រាក់ឈ្នួលដល់​លោក Jerry Quy ជា​បុរស​ម្នាក់​ពាក់តុក្តកា Gunnersaurus ដូច្នេះ​មានន័យថា​រូបតំណាងតុក្កតាសឹងតែផុតពូជមួយនេះ​នឹង​ត្រឡប់មក​កាន់​ការងារ​វិញ។

តាម​ប្រភពអ្នក​សរសេរព័ត៌មាន​ជាន់ខ្ពស់​របស់​កាសែត ESPN លោក James Olley អ្នក​នាំពាក្យរបស់​ក្រុមកាំភ្លើងធំ​បាន​ឆ្លយតប​ទៅនឹងការ​បញ្ជាក់​នេះ​ថា៖ Gunnersaurus  មិន​ដាច់​ពូជទេ​ហើយ​នឹង​ត្រឡប់​មក​នៅ​ពេល​ណាអ្នក​គាំទ្រអនុញ្ញាតិឲ្យ​ចូល​ទីលានវិញ”។

កាលពី​ថ្ងៃ​ច័ន្ទ កាសែត The Athletic បាន​រាយការណ៍ថា Arsenal បាន​ប្រកាសចែកផ្លូវគ្នា​ជាមួយ​តុក្កតា Gunnersaurus។ ការ​សម្រេច​ចិត្ត​កើត​ចេញ​ពីការ​មិន​មាន​អ្នក​គាំទ្រ​មក​អង្គុយ​ក្នុង​កីឡដ្ឋាន​គ្មាន​វត្តមាន​អ្នក​ទស្សនា ស្រប​ពេល​ទ្វារកីឡដ្ឋាន Emirates បិទជាអិចន្រ្តៃយ៍។ ដូចនេះ​មានន័យថា​តុក្កតា​មួយ​នេះ​មិនចាំបាច់​មក​បង្ហាញខ្លួន​ដល់​ក្លិប​នោះ​ទេ។

Quy បាន​ពាក់​រូបតំណាង​សត្វដាណូស័រន​នេះ​តាំង​ពី​ឆ្នាំ១៩៩៣។​គាត់​ជា​អ្នក​គាំទ្រ​ក្រុម Arsenal តាំង​ពី​ក្មេង​ដោយ​មក​ចូល​រួម​ទស្សនាការ​ប្រកួតរបស់​ក្លិប​នេះ​លើក​ដំបូង​កាល​ពីឆ្នាំ១៩៦៣។ មាន​ពេល​មួយ​នោះ! លោក Jerry បាន​ខកខាន​ទៅ​ចូល​រួម​អាពាហិពិពាហ៍ប្អូន​ប្រុសរបស់​គាត់នៅ​ផ្ទះ​ដោយ​សារ​មក​បំពេញ​ភារកិច្ចពាក់ Gunnersaurus របស់​គាត់។

អ្នក​គាំទ្រ Arsenal ពេញ​បណ្ដាញអិនធែណិត​បាន​សរសើរ​ Ozil សម្រាប់​ការ​បង្ហាញកាយវិការដ៏​អស្ចារ្យ។ កីឡាករ​នាំ​លេង​រូបនេះបាន​ក្លាយ​ជាបុគ្គលល្បី​លំដាប់​លេង​១​និង​លេខ​២​ក្នុង​បណ្ដាញ​អិនធែណិត​ពិសេស​ Twitter ក្នុង​ប្រទេសអង់គ្លេស​និង​លំដាប់​លេខ​៥​ក្នុង​ពិភពលោក​ដោយ​សារតែ​ប្រកាស​ចេញ​ប្រាក់​ឈ្នួល​ដល់​តុក្កតាកម្សត់របស់​ខ្លួន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628