បាល់ទាត់

មើលវីដេអូនេះ​ទើប​ដឹងថា​ Cavani ជា​កីឡាករ​អាជីពបែប Professional និងថ្លៃថ្នូរកម្រិតណា

Edinson Cavani បាន​ស្ដែងឲ្យ​ឃើញ​ពី​វិជ្ជាជីវៈជាកីឡាករបាល់​ទាត់​កម្រិតខ្ពស់​មួយបន្ទាប់​ពី​ Paris Saint-Germain បាន​ទម្លាក់ Borussia Dortmund​ពី UEFA Champions League ហើយ​មិន​ចូល​រួម​ត្រូលឌឺដង​ខ្សែ​ប្រយុទ្ធ Erling Haaland។

មិន​ត្រឹមតែមិនចូល​រួម​សម្ដែងឌឺដង​ក្នុង​រូបថត​អបអរតាមស្ដាយ ​Haaland ប៉ុន្តែ​ក្រោយ​មក ​គាត់​នៅ​តែ​មិនមក​អបអរដោយ​ការ​រាំ​ជាមួយមិត្តរួម​ក្រុម​ឌឺដងការ​ធ្លាក់របស់​ BVB ​ក្នុង​បន្ទប់​ផ្លាស់សម្លៀកបំពាក់។ ក្នុង​វីដេអូមួយនេះ! កីឡាករ​ PSG ស្ទើតែទាំងអស់​ត្រូវបាន​គេ​ឃើញថា​រាំអបអរ ហើយ​គេ​មិន​ឃើញ​ Cavani ធ្វើ​បែបនេះ​ទេ ដោយ​គាត់​ឈរម្នាក់ឯងបដិសេធចូលរួមជាមួយការ​អបអរនេះ។

កីឡាករ​វ័យ៣៣ឆ្នាំ​ប្រហែល​ជា​មិន​អាច​បង្ហាញទម្រង់​លេង​ដល់​កំពូល​ដូច​មុន​ទេ​ ប៉ុន្តែបុគ្គលិកលក្ខណៈបែបអាជីព និង​អាកប្បកិរិយារបស់​គាត់​​អាច​ឆ្លុះបញ្ចាំងដល់​សិស្សប្អូន​ថ្មី​ៗ​នៅ Man Utd ដោយ​បង្រៀនពួក​គេ​ឲ្យ​ចេះគោរព និង​រក្សាលក្ខខណៈថ្លៃថ្នូ​របន្ទាប់​ពី​ទទួលបាន​ផល​ល្អ៕

សម្រាប់វីដេអូប្រិយមិត្តអាច​មើលនៅទីនេះ៖

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628