បាល់ទាត់

Arsenal បិទសាលាយុវជនថ្នាល​ដោយ​សារ​មាន​បុគ្គលិក​ឆ្លងវីរុសកូវីដ-19

កាសែត The Athletic បាន​ដក​ស្រង់​សេចក្ដីថ្លែងការណ៍​របស់​អ្នក​នាំ​ពាក្យ​ក្រុម​កាំភ្លើងធំ​ Arsenal ថា​សមាជិកបុគ្គលិកមកពី Hale End Academy ដែល​ចា​សាលាយុវជនថ្នាលបានធ្វើតេស្តិ៍វិជ្ជមាន COVID-19 ។ លទ្ធផលតេស្តវិជ្ជមានបានមកដល់នៅម៉ោង ៥ ល្ងាចថ្ងៃម្សិលមិញហើយសមាជិកបុគ្គលិកបានចាកចេញ​ទៅ​ព្យាបាល​និង​ធ្វើ​ចត្តាឡីស័ក្ត។

សេច​ក្ដី​ថ្លែង​ការណ៍​នោះ​មានន័យថា៖” ជាលទ្ធផលបុគ្គលិក ៦ នាក់ផ្សេងទៀតកំពុងដាក់​ឲ្យ​នៅ​ដាច់​ដោយ​ឡែក ហើយយើងបានផ្តួចផ្តើម និងតាមដានក្នុង​បរិវេណសាលាទាំងមូល។

“ Hale End Academy នឹងត្រូវបិទនៅថ្ងៃព្រហស្បតិ៍ទី ៨ ខែតុលា ដើម្បីសម្អាតនិង​សម្លាប់មេរោគអោយបានស៊ីជម្រៅ។ បន្ទាប់មក​ទៀត! ថ្ងៃព្រហស្បតិ៍ យើងនឹងពិនិត្យឡើងវិញនូវផែនការគ្រូបង្វឹកនៅ Hale End។ ហើយ​ក្រោយ​មក​យើងនឹង ជូនដំណឹងដល់បុគ្គលិកទាំងអស់ ឪពុកម្តាយរបស់​កីឡាករ និងកីឡាករវ័យក្មេងឱ្យបានដឹង​ពេញលេញ។

“ សុខភាព និងសុវត្ថិភាពរបស់មនុស្សគ្រប់គ្នាក្នុង​សាលារបស់យើងគឺជាក្តីបារម្ភដ៏ធំធេងរបស់ក្លិប។ ទោះ​បី​ជា​យ៉ង​នេះក្ដី​! ក្រុមកីឡាករឈុត​ធំ​ បុគ្គលិក និង​ក្រុម​គ្រូបង្វឹក​មិន​មាន​អ្នក​ឆ្លង​ទេ”។

កាល​ពី​ព្រឹក​មិញ! Kieran Tierneyត្រូវបង្ខំ​ឲ្យ​ធ្វើ​ចត្តាឡីស័ក្ត​បន្ទាប់​ពី​សហព័ន្ធកីឡាបាល់​ទាត់​ស្កុតឡែន​បញ្ជាក់​ថា​គាត់​មាន​ទំនាក់ទំនង​ជាមួយ Stewart Armstrong​ដែល​តេស្តិ៍វិជ្ជមានកូវីដ។ នេះ​មានន័យថា​រូប​គេ​មិន​បាន​លេង​ក្នុង​ការ​ប្រកួត​ជាមួយ Manchester City នោះ​ទេ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628