បាល់ទាត់

Man Utd កំពុងកង្វល់រឿងមួយរបស់ Bruno Fernandes

ក្លិបបិសាចក្រហម​ Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា​កំពុង​កង្វល់អំពីសុខភាពសតិអារម្មណ៍និង​កាយសម្បទា​របស់ Bruno Fernandes បន្ទាប់​ពី​កីឡាកររូបនេះ​ធ្វើ​ការ​ធ្ងន់បំផុតចាប់តាំង​ពី​មក​ដល់​ Old Trafford ។

តាមរយៈកាសែត O Jogo បិសាចក្រហម​កំពុង​ព្រួយបារម្ភ​អំពី​បញ្ហាសតិអារម្មណ៍ដែល​អាច​ប៉ះពាល់ដល់​កាយសម្បទា បន្ទាប់​ពីកីឡាករ​វ័យ២៦ឆ្នាំឆ្លង​កាត់​ការ​ប្រកួត​អស់​ជា​ច្រើនក្នុង​រយៈ​ពេល​៣​ខែ​ចុង​ក្រោយ។ ការ​ប្រកួត​ចុង​ក្រោយ​ជាមួយ Spurs រូប​គេ​លេង​បាន​តែ​ត្រឹម​វគ្គ​ទី​១​ប៉ុនណោះទោះ​បី​ជា​រក​បាន​គ្រាប់​បាល់​ឲ្យ​ Man Utd ក៏​ដោយ។

blog_image

របាយការណ៍​បាន​អះអាង​ថា​ដោយ​ព្រួយបារម្ភ​អំពី​បន្ទុក​ការងារដ៏​មហាសាល​របស់​កីឡាករ​ព័រទុយហ្គាល់រូបនេះ បាន​ធ្វើ​ឲ្យ​ថ្នាក់​ដឹកនាំ​បិសាចក្រហម​នា​យក​កីឡាករ​ថ្មី​៤​រូប​ក្នុង​ថ្ងៃ​បិទទីផ្សារមក​ជួយសម្រាល​ក្នុង​ការ​រក​គ្រាប់​បាល់ ក៏​ដូចជានាំ​លេងក្នុង​ក្រុម។ កីឡាករ​ទាំងបួន​រូបនេះ​មាន​ដូចជា ខ្សែ​ការពារ​ Alex Telles របស់ Porto​, Edison Cavani, ដែល​អាច​មក​ជួយក្នុង​ឈុត​ធំ។

Manchester United នៅ​សល់​ពាន​រង្វាន់​ទាំង​អស់​ត្រូវប្រកួត​ប្រជែង ពិសេស​ UEFA Champions League ដែល​ជាពានរង្វាន់​ធំ​មួយ​ហើយ​កន្លង​មក​ Fernandes ធ្វើ​ការ​លើស​ពី​ការ​រំពឹង​ទុក​ដើម្បី​ជួយក្លិប​ឡើង​មក​លេង​ពាន​នេះ​ ។ រូប​គេ​ត្រូវ​ការ​សម្រាក​ខ្លះ​ដើម្បី​សុខភាពនិង​បញ្ហា​ការ​គិត ប៉ុន្តេ​លទ្ធផល​មិន​សូវ​ល្អ​ក្នុង​រដូវ​កាល​ថ្មី​នេះ​ក៏​បន្ថែម​បន្ទុក​ឈឺចាប់​ត​ទៅ​ទៀត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628