បាល់ទាត់

អ្នក​គាំទ្រ​៩៩%​ចង់ឲ្យ​ Manchester United ប្ដូរប្រធាន​ក្រុម​ចេញ​រើស​អ្នក​ថ្មី

អ្នកគាំទ្រ​បិសាចក្រហម​សឹង​តែ​ទាំងអស់​បាន​បោះឆ្នោត​ឲ្យ​បិសាចក្រហម​រើស​ប្រធាន​ក្រុម​ថ្មី​ ខណៈ​ដែលពួក​គេ​បាន​ដឹង​និង​ឃើញ​ថាប្រធាន​ក្រុមបច្ចុប្បន្ន​ Harry Maguire មិន​សកិ្តសម​ពិសេស​ទាក់ទងទៅ​និងហេតុ​ការណ៍​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

បន្ទាប់​ពី​មាន​ហេតុការណ៍​វាយតប​គ្នា​នៅ​ប្រទេស​ក្រិក កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ហាក់​ធ្លាក់ Form លេង​មែន​ទែន​ហើយ​រដូវ​កាល​នេះ ក្នុង​តំបន់ការពារ​របស់ Man Utd បាន​របូត​គ្រាប់បាល់​១១​គ្រាប់​បាត់​ទៅ​ហើយ​ត្រឹម​៣​ប្រកួត​ចុង​ក្រោយ​សោះ។​ វីដេអូ​និង​រូបភាព​ដែល​កីឡាករ​រូបនេះ​មិន​ទៅជ្រោមជ្រែងមិត្តរួម​ក្រុម​តវ៉ា​អំពីកាត​ក្រហមរបស់ Anthony Martial ដែល​ត្រូវ​ដេញ​ចេញពី​ការ​ប្រកួត​ជាមួយ Spurs ពេល​ប៉ះ​ទង្គិចជាមួយ Erik Lamela ប្រធាន​ក្រុម​រូបនេះ​ត្រូវ​បាន​គេ​រិះគន់​ពេញ​បណ្ដាញ​សង្គម

របាយការណ៍​ក៏​បាន​បញ្ជាក់​តាម​បណ្ដាញ​សង្គម​ដែរថា​ Bruno Fernandes បាន​ប៉ះពាសម្ដី​ជាមួយ Maguire ក្រោយ​ចប់​វគ្គ​ទី​១​ដោយ​សារ​គាត់​មិន​សម​ពាក់ស្លាកប្រធាន​ក្រុម​នោះ​ទេ។ ពេល​នោះ​ហើយ Fernandes បាន​សម្រេច​ចិត្ត​មិន​ចូល​លេង​វគ្គ​ទី២ហើយ​សុខ​ចិត្ត​អង្គុយក្នុង​បន្ទប់​ជាមួយ Anthony Martial ដោយ​សារ​អន់​ចិត្ត​ខ្លាំង​ពេក គ្មាន​ទឹក​ចិត្ត​រត់​លើ​ទីលានសោះ។

គេមិនដឹង​ថា​តើ​ក្នុង​បន្ទប់ផ្លាស់សម្លៀកបំពាក់​ពួគ​គេ​ទាំង​ពីរ​ប៉ះពាសម្ដី​គ្នា​យ៉ាងណា​នោះ​ទេ​ព្រោះ​ក្នុង​បន្ទប់​នេះ​មិន​អនុញ្ញាតិ​ឲ្យ​អ្នក​កាសែត​ចូល​ថត​នោះ​ទេ តែ​យ៉ាង​ណា​ក៏​ដោយ! វីដេអូ​ការ​ប្រកួតនិង​រូបភាព​នានា​ត្រូវ​បាន​គេ​បញ្ជាក់​ច្បាស់ថា​កីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​ពិត​ជា​ធ្វើ​មិន​បាន​ល្អ​មែន។ ក្រោយ​មក! មាន​វេបសាយអង់គ្លេស​​មួយ​បាន​ធ្វើ​ការ​ស្ទង់មតិ​គឺ​មនុស្ស​ជាង​១ម៉ឺននាក់​ចូលរួមបោះ​ឆ្នោត​ហើយ​៩៩%ឲ្យ​ផ្លាស់ប្ដូរ​ប្រធាន​ក្រុម។

ក្នុង​នោះ​គឺ​៨៨៦២នាក់​(៨៣%) បោះឆ្នោត​ឲ្យ​ Bruno Fernandes ធ្វើ​ប្រធាន​ក្រុម ១០២២នាក់​(១០%)​ឲ្យ​ Marcus Rasford ៦១៧​នាក់​(៦%)ឲ្យ​ Paul Pogba ហើយ​មាន​តែ​១១៤​នាក់​ប៉ុនណោះ​បន្ត​ឲ្យ​ Maguire បន្ត​ធ្វើ​ប្រធាន​ក្រុម៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628