បាល់ទាត់

Manchester United ទិញ​បាន​កីឡាករទាំង​អស់​ក្នុង​ថ្ងៃ​បិទរដូវ​កាលសុទ្ធតែមិន​ស្ថិត​ក្នុង​បញ្ជី​ចង់បាន​របស់ Solskjaer

ក្លិបបិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា​ទិញ​កីឡាករ​បាន​ក្នុង​ថ្ងៃបិទទីផ្សារកីឡាករ​ខុស​ពី​បញ្ជី​ចង់​បាន​របស់​គ្រូ​បង្វឹក​លោក​ Ole Gunnar Solskjaer ទាំងអស់។

អាច​និយាយ​បាន​វា​ជា​ការ​វីនីយោគជោគជ័យមួយ​ដោយ​ក្លិប​ទិញ​បាន Edinson Cavani, Alex Telles និងDonny van de Beek  ដែល​ជា​កីឡាករ​ឈុត​ធំ​ស្រាប់។ ខ្សែ​ប្រយុទ្ធស្លាបក្លិប Borussia Dortmund កីឡាករ Jadon Sancho មាន​ព័ត៌មាន​ជាប់​ទាក់ទង​ជាមួយ​ Man Utd ខ្លាំង​ជាង​គេ​ខណៈ ប្រធាន​ក្រុម Aston Villa កីឡាករ Jack Grealish ក៏​ស្ថិត​ក្នុង​បញ្ជី​ចង់បាន​ដែរ។

លោក ​Solskjaer ចង់​បាន ដៃគូម្នាក់​ដែល​គួរឲ្យ​ទុក​ចិត្ត​មក​ចាប់​ដៃគូជាមួយ Harry Maguire ហើយ​ម្នាក់​នោះគឺ Dayot Upamecano​របស់ RB Leipzing ហើយ​និង​ Nathan Ake ជា​ជម្រើសល្អបំផុត។ ពួក​គេ​ទាំងអស់បន្ត​លេង​ក្លិប​របស់​ពួក​គេដដែល​ ហើយ​មាន​តែ Ake របស់​Bournemouth  ប៉ុនណោះ​ដេល​ផ្ទេរ​មក​លេង​នៅ​ក្លិប​គូប្រជែង Manchester City ក្នុង​តម្លៃ​៤១លានផោន។

ទោះ​បី​ជា​យ៉ាង​នេះក្ដី! កីឡាករ​មក​ដល់​កីឡដ្ឋាន​ Old Trafford នៅ​តែ​ស្ថិត​ក្រោម​ការ​រិះគន់ដោយ​អ្នក​គាំទ្រ​មួយចំនួន ពិសេស​អ្នក​ជំនាញ។ អ្នក​ជំនាញរបស់​កាសែត talkSPORT លោក Hugh Woozencroft​ បាន​និយាយ​អំពី​ការ​ដោះដូរ​របស់ Man Utd ថា៖

“ខ្ញុំ​ពិត​ជាមើលមិន​ឃើញ​ថា​កីឡាករ​ដែលនាំ​យក​មក​ដល់​ក្លិប​ពេល​នេះ​នឹង​អាច​កែប្រែ Manchester United បាន​ច្រើន​នោះ​ទេក្នុង​ពេល​នេះ។ ខ្ញុំ​ដឹង​ថា​អ្នក​បាន​ឃើញ​អំពី​កំណត់​ត្រា​របស់ Edinson Cavani។ តើ​អ្នក​ដឹង​ទេ! គាត់​របួស​ច្រើន​ដង​ណាស់​ក្នុង​រយៈ​ពេល​២ឆ្នាំ​ចុង​ក្រោយ​ហើយ​គាត់​មិន​បាន​លេង​តាំង​ពី​ខែមីនា​មក​ម្ល៉េះ ដូច្នេះ​វា​នឹង​ធ្វើ​ឲ្យ​គាត់ត្រូវ​ការ​ពេល​វេលា​ដើម្បី​ឲ្យដូច​ដើម​វិញ។​យើង​មិន​ដឹង​ទេ​ទៅ​ខាង​មុខ ខ្ញុំអាច​គិត​ខុសក៏មិនដឹង”។

“ខ្សែការពារស្លាប​ឆ្វេង Alex Telles គាត់​មានវ័យ២៨ឆ្នាំ​ហើយ គាត់​ធ្លាប់​លេង​នៅលីគព័រទុយហ្គាល់​គាត់​មាន​តម្លៃ​១៥លាន​ផោន។ ខ្ញុំលឺ​ថា​គាត់ល្អខ្លាំងណាស់ក្នុង​ការ​សម្រុកទៅ​មុខ ប៉ុន្តែ​ខ្ញុំគិត​ថា​ប្រសិន​បើ​គាត់​ពិត​ជា​ខ្សែ​ការពារស្លាប​ដ៏ល្អ​មែន​ ហើយ​យើង​បាន​ឃើញគាត់​បង្ហាញទម្រង់​លេង​ល្អ​ នោះ​ពិត​ណាស់​គាត់​ពិត​ជា​លេង​បាន​ល្អ​នៅ Porto “។

“កីឡាករ​ដទៃ​ទៀតក៏​យក​មក​ដែរ។ Donny van de Beek ក៏​មក​ជួយតំបន់​បម្រើ​ជាមួយ [Bruno] Fernandes និង[Paul] Pogba បែ​ជា​មក​អង្គុយបម្រុងសិនទៅវិញ។

 ពីរនាក់ទៀតគឺ Pellistri និង Dialloគឺជាកីឡាករយុវជន។ បែបនេះ​យើងមិនអាចហៅវាថាជាការដោះដូរដ៏អស្ចារ្យទាល់តែសោះ ហើយ​ការ​ទិញ​កីឡាករ​ចូលរបស់ Manchester United មានលក្ខណៈគួរឲ្យកត់សម្គាល់»៕

 

 

 

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628