បាល់ទាត់

Ashley Young ចង់​ទៅ​លេង​នៅ​ក្លិប​មួយ​នេះ​ក្រោយ​ចាក​ចេញ​ពីអ៊ីតាលី

ពេល​នេះ Ashley Young មានវ័យ៣៥ឆ្នាំ​ទៅ​ហើយ​ប៉ុន្តែ​រូប​គេ​បង្ហាញខ្លួន​ទៀងទាត់​នៅ​ Inter Milan បន្ទាប់​ចាកចេញ​ពី MAn Utd កាល​ពី​ខែ​មករា​ឆ្នាំ២០២០ ប៉ុន្តែ​រូប​គេ​និយាយ​ពេល​ដែល​អាជីព​នៅ​ប្រទេស​អ៊ីតាលី​ត្រូវ​បញ្ចប់​គាត់​ចង់ទៅ​លេង​នៅ​ក្លិប​មួយ​ដែល​គាត់​ធ្លាប់​លេង។

Ashley Young insists he would 'walk from Italy right now' to play for Watford again 13 years after quitting for Villa

អតីតកីឡាករ​ជម្រើស​ជាតិ​អង់គ្លេស​បាន​និយាយ​ថា​រូប​គេ​នឹង​ចាក​ចេញ​ពីអ៊ីតាលីភ្លាម​បើ​មាន​សំណើរបស់​ក្លិប​មួយ​នេះ​ចង់​បាន​រូប​គេ​ទៅ​រួម​ក្រុម​ជាមួយ។ មែន​ទែនទៅ! ខ្សែបម្រើស្លាបរបស់ Inter Milan រូបនេះ​កើត​ចេញ​បី​យុវជនថ្នាលរបស់ Watford ហើយ​បាន​ចូល​លេង​ឈុត​ដំបូង​កាល​ពី​ឆ្នាំ២០០៣ និង​ចាប់​ពី​ពេល​នោះ​មក​រូប​គេ​បង្ហាញខ្លួន​បាន១០៧​ប្រកួត​គ្រប់​ពាន​រង្វាន់​មុន​ពេល​ចាក​ចចេញ​ទៅ Aston Villa ៤​ឆ្នាំក្រោយ​។

“ប្រសិន​បើ​ខ្ញុំអាចត្រឡប់​ទៅលេង​( Watford)ម្ដង​ទៀត​ខ្ញុំនឹងចាក​ចេញ​ពី​អ៊ីតាលី​នៅ​ពេល​នេះ​តែ​ម្ដង ពី​ព្រោះអ្វី​ដែល​ខ្ញុំដឹង​នៅ​ទី​នោះ​ គឺ​ខ្ញុំមក​ពី​កន្លែង​នោះ ​ហើយ​វា​ជា​កន្លែង​ដែល​អនុញ្ញាតិឲ្យ​ខ្ញុំដឹង​ថា​ខ្ញុំ​មក​ពី​ណា ខ្ញុំ​ជា​នរណា”។

“វាបាន​ផ្ដល់​ឲ្យខ្ញុំ​នូវ​ការ​ចាប់​ផ្ដើមដ៏ល្អ​មួយ”។

Young បាន​ឡើង​មក​លេង Premier Leaguer ជាមួយ Watford កាល​ពី​ឆ្នាំ​២០០៦​ហើយ​លេង​បាន​មួយឆ្នាំ​ក៏​ផ្ទេរ​ទៅ​លេង​នៅ Aston Villa ។​ចំណាយ​ពេល​នៅ​ Villar Park បាន​៤​រដូវ​កាល​រូប​គេ​ក៏​ផ្ទេរទៅលេង​នៅ Manchester United៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628