បាល់ទាត់

Benzema ថា​៖ ខ្ញុំមិននឹកស្មានថា​ប៉ាប៉ា Perez ធ្វើ​ឲ្យ​ខ្ញុំភ្លេច​ក្លិបផ្សេងអស់​បាត់​ទៅ​ហើយ

ក្នុង​បទសម្ភាសន៍មួយក្នុងកម្មវិធី​ទូរទស្សន៍ Movistar’s Universo Valdano ខ្សែ​ប្រយុទ្ធលេខ៩តែមួយគត់​របស់ Real Madrid កីឡាករ Karim Benzema បាន​ពន្យល់​ថា គាត់ [Florentino Perez] បាន​មក​ដល់​ផ្ទះរបស់ខ្ញុំ។

“ខ្ញុំមិន​ដេល​គិត​ថា​គាត់​ធ្វើ​បែបនេះ​ទេ។ ពេល​ដែល​ខ្ញុំជើញគាត់​នៅមុខ​ផ្ទះ ខ្ញុំភ្លេចក្លិបផ្សេង​ទៀត​អស់​រលីង។ ខ្ញុំបាន​ប្រាប់​គាត់​ថាគាត់​ចាក់​ត្រូវចំណុច​ខ្ញុំហើយ”។

ខ្សែ​ប្រយុទ្ធរូប​នេះ​ត្រូវ​គាត់​គេ​និយាយ​លេង​ថា​ជា​កូនធម៌សំណព្វរបស់​ប្រធានក្លិប Florentino Perez ហើយ​មហាសេដ្ឋីសញ្ជាតិ​អេស្ប៉ាញ​រូបនេះ​ចុះ​កុងត្រា​យក​ Karim Benzema ពី​ក្លិប​ Lyon កាល​ពី​ឆ្នាំ២០០៩។ រូប​គេ​ជួយក្លិប​ឈ្នះ​ពាន La Liga ៣ដង​និងពាន UEFA Champions League ដង​ហើយ​ពេល​រូប​គេ​នៅ​តែ​ជា​ខ្សែ​ប្រយុទ្ធនាំមុខរបស់​ស្ដេច​សដដែល នៅ​ពេល​ដែល CR7 និង​ Gareth Bale ចាកចេញ។

“ខ្ញុំស្គាល់ Madrid ដោយ​សារ​កីឡាករកញ្ចុំផ្កាយ Zidane, Ronaldo…នោះ​គឺ​ពួក​គេ​ពាក់អាវ​ស។ Figo, Raul, Beckham… Galactica ខ្ញុំចង់​លេងជាមួយក្រុមមួយ​នេះ​ហើយ​លោក​ Florentino ក៏​មក។ បុរស​ម្នាក់​ជា​អ្នក​នាំ​កញ្ចុំផ្កាយដ៏​ល្បី​ហើយ​គាត់​មក​ដល់​ផ្ទះ​ដ៏​តូច​របស់​ខ្ញុំ”។

“ពេល​នេះ​ខ្ញុំមិន​ស្ទាក់ស្ទើទេ ខ្ញុំមិន​ចង់​ទៅ​កន្លែង​ណាផ្សេង​ទៀត​ទេ”។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628