បាល់ទាត់

Haaland និង​ Sancho នៅ​តែ​ជា​គោលដៅនាំ​ចូល​លេខមួយរបស់​លោក Ole

តាម​រយៈ​កាសែត ESPN Erling Haaland និង Jadon Sancho នៅ​តែ​ជាគោលដៅចម្បង​បំផុត​ក្នុង​បញ្ជីនាំ​ចូលរបស់​លោក Ole Gunnar Soslkjaer នៅ Manchester United​ត្បិតតែលោក Ed Woodward បរាជ័យ​នាំ​យក​កីឡាករ​ដែល​គ្រូបង្វឹក​ចង់​បានក្នុងទីផ្សារដោះដូរកីឡាករ​២​លើក​ចុង​ក្រោយ។

របាយការណ៍​បាន​បន្ថែម​ទៀត​ថា​ លោក Ole មាន​បង្ខំចិត្ត​ចុះកុងត្រា​ទទួល​យកកីឡាករ​ដែលមិន​ស្ថិត​ក្នុង​បញ្ជី​របស់​លោក។​អ្វី​ដែល​ជា​បញ្ហា​នោះ​គឺ​ថា កីឡាករ​ដែល​ចុះ​កុងត្រា​មក​បាន​នៅ​ពេល​នេះមិន​មែន​ជា​ជម្រើស​ដែល​លោក​ចង់​បាន​បំផុត​នោះ​ទេ សូម្បី​តែ Donny van de Beek។ ការ​ធ្វើ​ពាណីជ្ជកម្មដោះដូរកីឡាករ​ដ៏​មហាសែន​អន់​របស់​ Man Utd បាន​ទទួល​ការ​សី្ដ​បន្ទោស​ពី​អ្នក​ជំនាញ​និង​អតីតកីឡាកររបស់ខ្លួន​ជា​ច្រើន។

ESPN បន្តបន្ថែមទៀតថាលោក Ole ក៏កំពុងតែអាក់អន់ចិត្តចំពោះភាពអសកម្មជាមួយក្លឹប។ ទោះជាយ៉ាងណាក៏ដោយ! អ្នកចាត់​ការ​រូបនេះ​នៅ​តែ​ទុក Haaland and Sancho ជាគោលដៅរយៈពេល​វែង៕

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628