បាល់ទាត់

Teerasil Dangda មក​លេង​នៅ BG Pathum United ក្នុង​ជើង​ទី​២​លីគ​ថៃ​តម្លៃ២៤លានបាត

តាម​រយៈ​កាសែតកីឡាថៃ SiamSport បាន​ប្រកាស​ថា​ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិ​ថៃ Teerasil Dangda ដែល​បច្ចុប្បន្ន​កំពុង​លេង​នៅ​ក្លិប​លីគ​កំពូល​ជប៉ុន​Shimizu S Pulse នឹង​ចូល​រួម ជាមួយក្លិប​ឈរ​កំពូល​តារាង​ Thai League BG  Pathum United។

តាម​រយៈ​កាសែត​ខាង​លើ BG ត្រូវ​បាន​គេ​និយាយ​ថា​នឹង​ចំណាយ​លុយ​២៤លាន​បាត​ ដើម្បី​នាំ​យក​ប្រធាន​ក្រុមជម្រើស​ជាតិថៃ​រូបនេះក្នុង​កុងត្រា​៣ឆ្នាំ​កន្លះ​ បន្ទាប់​ពី​កីឡាករ​រូបនេះ​ ផុត​កំណត់​កុងត្រា​ជាមួយក្លិប​ជប៉ុន​នៅ​ថ្ងៃ​ទី​៣១​ខែ​ករាឆ្នាំ២០២១។ ទោះ​បី​ជា​ Teerasil  បង្ហាញ​ទម្រង់​លេង​ល្អ​ក្ដី! Shimizu S Pulse នៅ​តែមិន​ពេញ​ចិត្ត​ហើយ​រូប​គេ​ពិចារណា​ត្រឡប់​មក​ការ​ប្រកួត​ប្រជែង​ក្នុង​លីគ​កំពូល​ថៃ​វិញ​ ដែល​ជា​កន្លែងមួយ​ត្រូវ​ការ​រូប​គេ។

អ្វី​ច្បាស់​នៅ​ទី​នេះ! BG Pathum United ចង់​ពង្រឹង​បន្ថែមក្រុមរបស់​ពួក​គេ ដើម្បី​រៀប​ចំ​ការ​ប្រកួត​ប្រជែង​ក្នុងបាន​រង្វាន់ AFC Champions League 2021 ខណៈ​ដែល​ពួក​គេ​កំពុង​ឈរ​កំពូលតារាងលីគហើយ​ពង្រឹង​សមត្ថភាពរក្សា​ដំណែង​កំពូល​នេះ​ដល់​ចប់​រដូវ​កាល។ លីគ​គំពូល​ថៃ​មាន​មាន​កៅអី​៤សម្រាប់​ AFC Champions League ពោលគឺ២​មាន​កៅអី​វគ្គ​ជម្រុះ​ក្នុង​ពូល​ជា​ស្រេច​ហើយ​២​ទៀត​មាន​កៅអី​ជម្រុះវគ្គ Play-off។

ខណៈ​ដែល​ការ​ប្រកួត​ជើង​ទី​មួយ​ក្នុង​លីគ​សល់​៧​ប្រកួត​ទៀត BG Pathum United ត្រូវបាន​គេ​ឃើញ​ថា​រក្សា​គម្លាតពិន្ទុ​នៅ​កំពូលតារាង​ហើយ​ទទួល​បាន​កៅអី Champions League ឆ្នាំ២០២១​ដោយ​ស្វ័យប្រវត្តិ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628