បាល់ទាត់

Suarez ថា​ Barcelona ចង់​បំបែកបំបាក់គាត់​ពី​ Messi

“ខ្ញុំ​គិត​ថា​(ថ្នាក់ដឹកនាំ Barcelona)ចង់​បំបែក​ខ្ញុំចេញ​ពី Messi “​នេះ​គឺ​ជា​ការ​សន្និដ្ឋាន​របស់ Luis Suarez ក្នុង​កម្មវិធីកីឡាមួយ​របស់​ទូរទស្សន៍ ESPN នៅ​អាហ្សង់ទីន។

មែន​ទែន​ទៅ! Luiz Suarez បាន​ត្រៀម​ខ្លួន​ធ្វើ​ជា​កីឡាករ​បម្រុង​ក្រោម​ការ​ដឹកនាំរបស់លោក Ronald Koeman ក្នុង​រដូវកាល​នេះ។ អីចឹង​ក៏​ដោយ! ក្លិបមាន​មូលដ្ឋាន​នៅ​ទឹក​ដី​កាតាឡាន់​ឲ្យ​គាត់​ចាកចេញ​ទៅលេងនៅ Atletico Madrid ខណៈដែល​ពួក​គេបាន​ប្រកាសហើយ​ថា​ចង់កាត់បន្ថយ​ការ​ចំណាយប្រាក់​ឈ្នួល។

បន្ទាប់​ពី Luis បាន​ចាក​ចេញ​ទៅកីឡដ្ឋាន Wanda Metropolitano បាន​ប្រកាស​ជាផ្លូវការ Lionel Messi បាន​បន្ទោសថ្នាក់​ដឹកនាំ Barca ថា​ Suarez មិន​សក្ដិសម​នឹង​ត្រូវ​ចាក​ចេញ​ពី​កីឡដ្ឋាន Camp Nou នៅ​ទេ ខណៈ​ដែល​ការ​ចាកចេញ​របស់​កីឡាករអ៊ុយរូហ្គាយ​គឺ​ជា​ការ​រៀប​ចំ​របស់ Barcelona។

“ប្រហែល​ជា​ខ្ញុំធ្វើឲ្យ​ពួក​គេធុញទ្រាន់​ដែល​ខ្ញុំ​មាន​ទំនាក់ទំនងល្អ​ជាមួយ Loe ។បើ​មិន​អី​ចឹង​ទេ!​ពួក​គេ​មិន​ចង់​ឲ្យ​ខ្ញុំនៅ​ជាមួយ Messi”។

“យើងបានសថែរក្សាគ្នាទៅវិញទៅមកនៅលើទីលាន ប៉ុន្តែអ្វីទាំងនោះដើម្បីភាពល្អរបស់ក្រុម។ ប្រហែលជាពួកគេចង់អោយគាត់លេងជាមួយមិត្តរួមក្រុមផ្សេង​ទៀតច្រើនជាង”។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628