បាល់ទាត់

បញ្ហា៩​យ៉ាង​នេះ Man Utd ត្រូវ​ដោះស្រាយឲ្យ​ឆាប់បើ​មិន​ចង់​នៅ​ក្រៅតំបន់ Top 4

ដើម​រដូវ​កាល​នេះ Manchester United ​ធ្វើ​មិន​បាន​ល្អ​សោះ​ក្នុងពាន​រង្វាន់ Premier League រដូវ​កាល​២០២០​នេះ​ដោយ​ឆ្លង​កាត់៣​ប្រកួត​ចាញ់​២​ និង​ឈ្នះ​មួយ​ប៉ុណ្ណោះ ខណៈ​បញ្ហា​ក្នុង​ក្រុម​មួយចំនួន​មិនបាន​ដោះ​ស្រាយ ​ហើយ​បញ្ហាទាំង​នេះ​មិន​មែន​ទើប​កើត​ឡើង​នោះ​ទេ គឺ​វា​កើត​ឡើង​តាំង​ពី​រដូវ​កាល​មុន​មក​ម្ល៉េះ។

ចុះបញ្ហាទាំងអស់​នោះ​អ្វី​ទៅ? ខាង​ក្រោម​នេះ​ VEHA Media នឹង​បង្ហាញដល់​ប្រិយមិត្តហើយ​យើង​ក៏​មិន​អាច​ដោះស្រាយ​បាន​ដែរ​ទាល់​តែ​គ្រូបង្វឹក ក្លិប​និង​កីឡាករខ្លួន​ឯងទើប​ដោះស្រាយបាន។

១ Paul Pogba និង​ Marcus Rashford មិន​ទាន់​រឹង​មាំ​គ្រប់​គ្រាន់​សម្រាប់​ការ​ប្រកួត​ក្នុង​រដូវ​កាល​ថ្មី។

Manchester United's Paul Pogba and Marcus Rashford fit for Premier League restart, says Ole Gunnar Solskjaer | Football News | Sky Sports

២ Fernandes និង​ Paul Pogba ធ្វើ​ការ​ជាមួយគ្នា​មិន​បាន​ល្អ​សោះសម្រាប់​រដូវ​កាល​ថ្មីនេះក្នុង​តំបន់​បម្រើ។

៣ ស្មារតីរបស់ Martial ពេល​ដាក់​លេង​ក្នុង​ដំណែង​ប្រយុទ្ធលេខ​៩​មិន​ទាន់​រឹងមាំ​គ្រប់​គ្រាន់នៅ​ឡើយ​ទេ។

How Bruno Fernandes and Paul Pogba could fit in at Manchester United? | by Giggle Football | Giggle Football | Medium

៤  Rashford និង Greenwood មិន​បាន​ចុះ​មក​ជួយក្នុង​តំបន់​បម្រើការពារស្លាប​ពេល​ស្ថានភាព​សំខាន់ ដូច្នេះ​ហើយ​បាន​ជា Luke Shaw និង​ Wan-Bissaka ចុះ​មក​ជួយក្នុងតំបន់​ការពារ​កណ្ដាលមិន​ទាន់​ស្រប​ពេល​ការពារ​កណ្ដាល​ខ្សោយខ្លាំង។

 

៥ អវត្តមានដៃគូ Fred និង​ McTominay ក្នុង​តំបន់​កណ្ដាល​(បម្រើការពារ)​ដើម្បីធ្វើ​ជា​រនាំងឲ្យ​ Maguire និង​ Lindelof ធ្វើ​ការ​ខ្លាំងនៅតំបន់ការពារ​កណ្ដាល។​នេះ​ជា​ចំណុច​ឲ្យ​ខ្សែការពារកណ្ដាល​ទាំងពីរទទួល​បានការរិះគន់​ខ្លាំង​ដោយ​សារ​ការពារ​មិន​បាន​ល្អ។ ចំណាំ​ថា​ខណៈដែល Man Utd រក្សា​មិន​ឲ្យ​គេ​ស៊ុត​បញ្ចូល​ទី ក្នុង​ការ​ប្រកួតទាំងនោះ នៅ​ពេល​ដែល Fred/McTominay ឬ Fred/Matic ឬ Matic/McTominay ចាប់​ដៃគូក្នុង​តំបន់​បម្រើការពារ ហើយ​គ្រប់​គ្រងបាល់​ចេញ​ពី​តំបន់​លេខ៥​និង​លេខ​៦។

៦ Daniel James ត្រូវ​តែ​ដាក់​ឲ្យលេងរត់​នៅ​តំបន់បម្រើ ឬ​ប្រយុទ្ធស្លាបឆ្វេងដែល​ជា​ដំណែង​ហ្សីនរបស់​ខ្លួន។ កាល​ពី​ខែ​សីហារដូវ​កាល​មុន គាត់​លេង​ក្នុង​តំបន់​នេះ រក​បាន​៣​គ្រាប់​ហើយ​ជាប់​ជា​កីឡាករ​ល្អ​ប្រចាំ​ខែ​ក្នុង Premier League ទៀត​ផង។ កីឡាកររូបនេះត្រូវ​តែ​ដាក់​លេងនៅ​តំបន់ខាងឆ្វេង ជំនួស​តំបន់​ស្លាប​ស្ដាំដែល​គេ​លេង​ពេល​បច្ចុប្បន្ន។

Manchester United news: Daniel James, line up options, tactics, Carabao Cup EFL, results, fixtures, goals, highlights | Fox Sports

៧ Ole Gunnar Solksjaer គួតែ​ផ្លាស់ប្ដូរកីឡាករ​ក្នុងពេល​មួយ​ដ៏ត្រឹម​ត្រូវ។ ច្បាស់​ណាស់​ថា​!​ប្ដូរ Ighalo  និង​កីឡាករ​ចូល​នៅ​នាទី​៨៧ក្នុង​ការ​ប្រកួត​គឺ​ជា​រឿង​មួយ​ដែល​ពិបាក​បំផុត​ក្នុង​ការ​ផ្លាស់ប្ដូរប្រកួត ឬ​រក​គ្រាប់​បាល់។

Ighalo blow for Man Utd as striker is 'seriously flattered' by alternative offer

៨ យក Ighalo មក​ មិន​មែន​យក​មក​អង្គុយ​មើល​ដូច​ពេល​បច្ចុប្បន្ន​នេះ​ទេ។​គាត់​គួរតែទទួល​បាន​ពេលវេលា​លេង​បាន​ច្រើន​ដើម្បី​បង្ហាញភាពខ្លាំងរបស់​គាត់។ ពេល​ខ្លះ​ត្រូវ​ដក Martial ចេញ​ហើយ​ដាក់​គាត់​ពេញ​ម៉ោង។

៩ លោក Ole ត្រូវតែរៀនចាកចេញពីកៅអីអង្គុយដ៏ស្រួលរបស់គាត់ ទៅឈរបញ្ជាក្នុងកន្លែងផ្នែកបច្ចេកទេសគ្រូបង្វឹក ឲ្យ​បាន​គ្រប់​ពេល ព្រោះវត្តមានរបស់គាត់នឹងមានឥទ្ធិពលផ្លូវចិត្តលើកីឡាករ និងរបៀបដែលពួកគេសំដែងនៅលើទីលាន។

Neville criticises Ole Gunnar Solskjaer over Manchester United decision vs Liverpool FC - Manchester Evening News

តើមាន​បញ្ហា​អ្វី​ទៀត​ដែល Manchester United ត្រូវ​ដោះស្រាយ? បងប្អូន​អាច​បញ្ចេញ​មតិយោបល់ខាងក្រោម៖

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628