បាល់ទាត់

មិនចាំបាច់ជាន់ស្មៅកីឡដ្ឋាន​ គ្រាន់​តែ​ Ozil បន្ត​នៅ​Arsenal ដល់​ថ្ងៃផុត​កុងត្រា​ទទួល​បាន​ប្រាក់​បន្ថែម៨លាន​ផោន

លោក David Ornstein ត្រូវ​បាន​គេ​ដឹង​ថា​គឺ​ជាមនុស្ស​ម្នាក់​ជាប្រភពព័ត៌មាន​របស់​អ្នក​គាំទ្រ​កាំភ្លើងធំ Arsenal គាត់​ជា​អ្នក​និពន្ធកាសែត​អង់គ្លេស(​មើល​គិត​លុយ)​ The Athletic​ហើយ​គាត់​សរសេរថា​ Mesut Ozil នឹង​ទទួល​បាន​ប្រាក់បន្ថែមនៃគុណបំណាច់ស្មោះត្រង់(loyalty bonus)​ប្រសិន​បើ​គាត់​បន្ត​ស្នាក់នៅ​ក្រុមកាំភ្លើងធំ Arsenal ដល់​ថ្ងៃ​ចុង​ក្រោយ​បំផុត​នៃ​កុងត្រារបស់​គាត់។

កុងត្រាបច្ចុប្បន្នរបស់ Ozil នឹង​ផុត​កំណត់នៅ​ឆ្នាំ​ក្រោយ។ នេះ​មានន័យថា​ Ozil នឹង​បន្ត​ស្នាក់​នៅ​ត្រឹម​ទីផ្សារដោះដូរកីឡាករ​ក្នុងរដូវ​ក្ដៅឆ្នាំ២០២០នេះ។ តាមរយៈកាសែត The Athletic, ស្ថិតលើ​កិច្ចព្រមព្រៀង​ Arsenal ត្រូវបង់​ប្រាក់​បន្ថែមឲ្យ​ Ozil កាល​ពី​សប្ដាហ៍មុន​ទោះបី​ជាកីឡាករ​សញ្ជាតិ​អាល្លឺម៉ង់​មិន​បាន​លេង​ឲ្យ​កាំភ្លើង​ធំចាប់​តាំង​ពីពេល​ដែលលីគ​លេង​ឡើង​វិញ​កាល​ពី​រដូវ​កាលមុន។

Ozil បន្ត​កុងត្រាឆ្នាំ​កាល​ពី​ឆ្នាំ២០១៨ លោក Ornstein ក៏​បាន​រាយការណ៍​ពី​រឿងនេះដែរ គឺ​ថា​ក្លិប​មិន​បាន​បង់​ប្រាក់បន្ថែមទាក់​ទង​ទៅ​នឹង​ការ​បង្ហាញទម្រង់​លេង​របស់កីឡាករលើ​ទីលាន​ ពី​ព្រោះ​តែ​ Ozil មិន​បាន​បំពេញ​តាម​លក្ខខ័ណ្ឌ។ សកម្មភាពលើទីលាន​ចុង​ក្រោយ​របស់​Ozil គឺ​កាល​ពី​ខែ​មីនាហើយ​Ozil បន្ត​មាន​ឈ្មោះជាកីឡាកររបស់ Arsenal ទាំង​ដែល​គ្មាន​ឈ្មោះ​លេង។

ទោះ​បី​ជា​Arsenal ស្វែង​រក​ច្រកលក់កីឡាករ​អាល្លឺម៉ង់​នេះ​ចេញ​ក៏ Mesut Ozil មិន​យល់​ព្រម​ដែរ ពី​ព្រោះគាត់​មិន​សុខចិត្ត​ទៅ​លេង​នៅ​ក្លិបផ្សេង​ជាមួយកុងត្រា​កាត់​ប្រាក់​ឈ្នួលរបស់​គាត់​នៅក្លិប។ គ្មានក្រុមឬ​ក្លិប​ណាមួយ​មាន​បំណង​ចាយ​លុយ​៣៥ម៉ឺនផោន​ក្នុង​មួយអាទិត្យ​នោះ​ទេ​ជា​ពិសេស​កំឡុង​ពេល​ជួប​វិបត្តិកូវីដ១៩អុកលុកពិភពលោក។

ប៉ុន្តែកាល​ពី​អាទិត្យ​មុន កាសែត TyC Sports រាយការណ៍​ថា​ក្លិប​អារ៉ាប់​រួម Al-Nassr បាន​ដាក់​សំណើតម្លៃ​៥លាន​ផោន​យក​ Mesut Ozil។ Ozil បដិសេធសំណើនេះ​ទោះ​បី​ជា​ក្លិបនៅ​អាស៊ីមួយបាន​និយាយ​ថា​ពួក​គេ​មាន​បំណង​ចំណាយលុយ​ប្រាក់ឈ្នួលឲ្យ Ozil ស្មើ​គ្នា​នឹង​ប្រាក់​ឈ្នួល​ទទួល​បាន​នៅ​ទីក្រុងឡុងដុង។ មិន​ខ្វល់​ច្រើន Ozil បានបញ្ជាក់ម្តងទៀតពីការសន្យារបស់គាត់ថានឹងស្នាក់នៅរហូតដល់កិច្ចសន្យារបស់គាត់ផុតកំណត់។

Ozil នៅ​តែ​មានសង្ឃឹម​ថា​អាច​បាសន​លេង​បាល់​ម្ដង​ទៀត។ វីរបុរសរបស់ក្រុម Arsenal លោក Martin Keown បាននិយាយថាស្ថានភាពបច្ចុប្បន្នរបស់ Ozil គឺស្ថិតក្នុងកម្រិត“ មិនល្អ” នៅ Arsenal នៅពេលដែលកីឡាកររូបនេះបដិសេធមិនកាត់បន្ថយប្រាក់​ឈ្នួល ១២,៥% ។លោក Keown  និយាយ​ក្នុង​វេបសាយ talkSPORT ថា​

“មាន​មនុស្សមួយចំនួនបាននិយាយថា Arteta នឹងផ្តល់ឱកាសដល់ Ozizl បាន​លេង តែតាម​ពិតគាត់មិនសប្បាយចិត្តនឹងក្រមសីលធម៌ការងាររបស់ Ozil ទេ” ។

” Ozil មិនមែនជាមនុស្សម្នាក់ដែលអាចធ្វើជាគំរូដល់កីឡាករដទៃទៀតបានទេ។ ខ្ញុំពិតជាគិតថា គាត់មានទឹកចិត្តល្អដោយសារតែអ្វីដែលគាត់ធ្វើដើម្បីសប្បុរសធម៌ ប៉ុន្តែនៅពេលគាត់សួរអំពីការកាត់បន្ថយប្រាក់ខែ វាប៉ះពាល់ដល់អ្នកផ្សេង​ដែល​គាត់​ជួយ។ គាត់​ធ្វើ​បែបនេះខុសពេលវេលាហើយ។ ប្រសិនបើអ្នកគិតអំពីប្រាក់ដែល Arsenal បានបង់ឱ្យគាត់ ១៨ លានផោនក្នុងមួយឆ្នាំនោះ គឺស្មើនឹងការបង់ការប្រាក់កម្ចីនៅឯកីឡដ្ឋាន Emirates ។

“នោះគឺជាការដាក់កម្រិត។ ពួកគេត្រូវការកាត់បន្ថយការខាតបង់និងចំណាយលើវា។ នេះនឹងផ្តល់សារមិនល្អដល់ក្រុមដោយបង្កើតវប្បធម៌ថ្មីមួយ ព្រោះពេលនេះស្ថានភាពមិនល្អទេសម្រាប់​គ្រប់​គ្នា” ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628