បាល់ទាត់

Romero ចង់​ឲ្យ​ United ដោះ​លែង​ដើម្បីរកឱកាស​ទៅ​លេង​នៅ​អាមេរិក

Sergio Romero នៅ​តែមាន​គម្រោងចង់​ផ្ទេរ​ទៅ​លេង​នៅ​ក្របខ័ណ្ឌលីគកំពូលអាមេរិក Major League Soccer (MLS) ហើយ​គាត់​ចង់​ឲ្យ​ក្លិប​ដោះលែងគាត់​មាន​សេរីភាពឡើង​វិញ​នព​បើ​តាម​កាសែត The Sun រាយការណ៍។

អ្នក​ចាំទី​ជម្រើស​ជាតិ​អាហ្សង់ទីនចង់​ក្លិប​ដោះលែង​ចាប់​ពី​ពេល​នេះ​ដល់២​សប្ដាហ៍​ទៀត​ខណៈ​ដែលរូប​គេ​ចង់​ទៅ​លេង​នៅ​សហរដ្ឋអាមេរិក។ ប្រសិន​បើ​គាត់​មិន​បាន​ទៅ​លេង​តាម​បំណងទេ Romero នឹង​ចុះ​កុងត្រាមុនកំណត់ជាមួយក្លិប​ផ្សេង​ដើម្បី​ចូល​លេង​នៅ​ពេលទីផ្សារដោះដូរកីឡាករ​បើក​ក្នុង​ខែ​មករា។

បិសាចក្រហម​បាន​ច្រានចោល​កុងត្រាខ្ចីជើង​នៅ​ក្លិប​ Everton ក្នុង​ថ្ងៃ​បិទបញ្ចប់​ការ​ដោះដូរកីឡាករ។ ពួក​គេ​ចង់​លក់​កីឡាកររូបនេះ​ផ្ដាច់​កុងត្រា​ក្នុង​តម្លៃ​៨លាន​ផោន។ អ្វី​តែ​ត្រូវ​គិត​នៅ​ពេល​នេះ​គឺ​ថា​តើ​ Manchester United នឹង​ដោះលែង​គាត់​ឲ្យ​មាន​សេរីភាព​ឬ​ក៏មិន​ខ្វល់នឹង​ការ​ទាមទារ​បែបនេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628