បាល់ទាត់

Bruno: កុំយកឈ្មោះខ្ញុំ គ្រូប​ង្វឹក​ឬ​មិត្តរួមការងារ​ទៅ​បង្កើតបញ្ហានៅ Man Utd

និយាយ​បន្ទាប់ពី​ជួយជម្រើស​ជាតិ​ព័រទុយហ្គាល់​ឈ្នះស៊ុយអែត​៣​ទល់​០​ Bruno Fernandes ត្រូវ​បាន​អ្ន​ក​កាសែត​សួរអំពីព័ត៌មានចចាមអារ៉ាម​ក្នុង​បន្ទប់​ផ្លាស់សម្លៀកបំពាក់​ជាមួយលោក Ole Gunnar Soslkjaer និង​មិត្តរួម​ក្រុម​ពេល​ដែល​បិសាចក្រហមចាញ់​ក្រោម​ថ្វី​ជើង Tottenham ៦​ទល់​១​ថា​៖” លឺ​គេ​និយាយ​ហូរហែរ​អំពី​វា​ដែរ​ហ្នឹង”។

“ដំបូងឡើយខ្ញុំពិភាក្សា​ជាមួយមិត្តរួម​ក្រុម ខ្ញុំនិយាយ​តែ​ជាមួយមិត្តរួម​ក្រុមម្នាក់ប៉ុណ្ណោះ[Victor Lindelof] ហើយ​វា​មិន​ជាប់​ទាក់​ទងនិង​ការ​ពិភាក្សា​ជាមួយលោក Solskjaer ទេ។ ខ្ញុំជឿថាវាជាវិធីមួយដើម្បីធ្វើឱ្យក្រុមមានស្ថេរភាព។ អ្វីដែលគេនិយាយគឺមិនពិតទេ។ ខ្ញុំត្រូវបានប្ដូរចេញនៅចប់​វគ្គ​ទី​១ វាជាការពិតដោយវាជាជំរើសបច្ចេកទេស។ គ្រូបង្វឹកបានប្រាប់ខ្ញុំថា ការប្រកួតនេះជិតចប់ហើយ ហើយយើងនឹងមានការប្រកួតជាច្រើនទៀត។ខ្ញុំមិនពេញចិត្តទេ តែមិនបាននិយាយអ្វីដែលអាចបង្កគ្រោះថ្នាក់ដល់ក្រុមនោះ​ទេ។

“ចូរកមយក​ឈ្មោះខ្ញុំ គ្រូបង្វឹក ឬ​មិត្តរួមការងាររបស់​ខ្ញុំទៅ​បង្កើតបញ្ហា​នៅ Manchester United។ ពេល​នេះបរិយាកាសល្ អហើយក្រុមបានត្រៀមខ្លួនរួចរាល់ដើម្បីផ្តល់ចម្លើយនៅក្នុងការប្រកួតបន្ទាប់ [ពេលប្រកួតជាមួយ Newcastle United] “។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628