បាល់ទាត់

Man Utd ធ្លាប់​ចូលស្ដី Odegaard ដល់​ផ្ទះ Real Madrid តែត្រឹម​ខកចិត្ត

Manchester United ធ្លាប់​បាន​ត្រូវ​គេ​ជំរុញឲ្យ​ចុះកុងត្រា​យក​ខ្សែបម្រើប្រយុទ្ធ​ Real Madrid កីឡាករ Martin Odegaard ហើយ​ពួគ​គេ​ធ្លាប់​ចូល​ចែចូវ​ដល់​ផ្ទះ​នៅ​អេស្ប៉ាញ​ទៀត​តែ​ត្រូវ​បរាជ័យ។

កាសែត Marca បាន​ទម្លាយ​ថា United ធ្លាប់​បាន​រៀប​ចំជំនូន​ដ៏​ធំ​មួយ​សម្រាប់​កីឡាករ​ជម្រើស​ជាតិ​ន័រវេស​ បន្ទាប់​ពី​មើល​ឃើញទម្រង់​លេង​នៅ Real Sociedad ក្នុង​លក្ខខ័ណ្ឌខ្ចីជើង​កាល​ពី​រដូវ​កាល​មុន។ ទោះ​បី​ជា​យ៉ាង​នេះ​ក្ដី! Real Madrid បាន​ច្រាន​ចោលជំនួន​នេះ​ហើយ​យក​កីឡាករ​មក​ថែរក្សា​នៅ​ Bernabeu ផ្ទាល់​វិញ​ក្នុង​រដូវ​ក្ដៅ​នេះ។

វាមិន​គ្រាន់​តែ​ជា​ការ​ប្រឹង​ប្រែងចុង​ក្រោយបំផុតពី​ក្លិប​មាន​កីឡដ្ឋាន​ឈ្មោះ Old Trafford នោះ​ទេ​កាល​ពី​ឆ្នាំ​២០១៤ បិសាចក្រហម​ក៏​ចាប់​អារម្មណ៍​ចង់​បាន​ដែរ​ដេលកាល​នោះ​កីឡាករ​វ័យត្រឹម​តែ១៥ឆ្នាំប៉ុនណោះ។ United បាន​បង្វែរ​រក​ Odegaard  កាល​ពី​ខែ​តុលា ខណៈ​ដែល​លោក Ole Gunnar Soslkjaer កំពុង​កាន់​ដំណែង​គ្រូបង្វឹក​ហើយ​បើ​ទទួល​បាន​កីឡាករ​ម្នាក់​នេះ គ្រូបង្វឹក​ក៏​ងាយ​ស្រួលធ្វើ​ការ​ដែរ។

រឿង​ដែល​គួរ៤ដឹង​គឺ​ថា​ Madrid ចង់​ឲ្យ​កីឡាករ​សញ្ជាតិ​ន័រវេស​រូបនេះ​មក​ United ក្នុង​កិច្ចសន្យាជាថ្នូរ​ជាមួយការ​ចុះ​កុងត្រា​យក​ Paul Pogba កាល​ពី​រដូវ​កាល​មុន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628