បាល់ទាត់

បញ្ហាច្រើន​ពេក! ចិន​ដក​ខ្លួនមិន​ធ្វើ​ម្ចាស់ផ្ទះព្រឹត្តិការណ៍ AFC U23 Championship 2022

សមាគមកីឡាបាល់​ទាត់ចិន (CFA)បាន​បញ្ជាក់​ថា​ពួក​គេ​បាន​ដកខ្លួន​ ពី​ការ​ធ្វើ​ការ​ម្ចាស់​ផ្ទះ​ពាន​រង្វាន់ AFC U-23 Championship 2022 ហើយ។

ដំណឹង​នេះ​បាន​ប្រកាសដោយ​សហព័ន្ធកីឡាបាល់​ទាត់​អាស៊ី(AFC)កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍ ហើយ​មូលហេតុនៃ​ការ​ដក​នេះ​ក៏​ដោយ​សារ​ជួប​ប្រទះបញ្ហាមួយចំនួនដូចជាបញ្ហាកាលវិភាគ កីឡដ្ឋាន​នៅ​កំពុងសាងសង់នៅ​ឡើយ ណាមួយបញ្ហាកូវីដ១៩​កំពុងអុកឡុកពិភពលោកនា​ពេល​បច្ចុប្បន្ន។

AFC ពេល​នេះ​បាន​បើក​ការ​ដេញ​ថ្លៃធ្វើ​ម្ចាស់ផ្ទះ​ដល់​ប្រទេស​នៅ​អាស៊ីម្ដង​ទៀត​ដែល​ចាប់​អារម្មណ៍​ចង់​ធ្វើ​ម្ចាស់​ផ្ទះឆ្នាំ​២០២២ ក៏​ដូចជា​ឆ្នាំ២០២៤។ លើស​ពី​នេះ! សហព័ន្ធកីឡាបាល់​ទាត់​អាស៊ីក៏​បាន​សម្រេច​ចិត្តពន្យារពេល​ការ​ប្រកួត​ពាន​រង្វាន់ AFC Futsal Championship Kuwait 2020 ហើយ​លើកទៅធ្វើ​នៅ​ឆ្នាំ​២០២១ បន្ទប់​ពីពិភាក្សាជាមួយសហព័ន្ធកីឡាបាល់​ទាត់គុយវ៉ែត​និង​គ្រប់​ភាគី ពាក់ព័ន្ធ។

ការ​សម្រេច​ផ្អាក​នេះ​ដោយ​សារស្ថានភាព​នៃ​ការ​ឆ្លង​កូវីដ១៩​នៅ​គូត​វ៉ែត​មិន​ទាន់​ធូស្រាល ហើយ​អ្នក​រៀបចំ​ការ​ប្រកួត​មាន​ការ​ព្រួយបារម្ភ​អំពី​សុវត្ថិភាប​របស់​អ្នក​ចូល​រយម​និង​កីឡាករ ។ កាល​វិភាគ​សម្រាប់​ការ​ប្រកួត​ឆ្នាំ​២០២១​មិន​ទាន់​បាន​ប្រកាស​ឲ្យ​ដឹង​នៅ​ឡើយ​ទេ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628