បាល់ទាត់

Real Madrid និង Barcelona ប្រជែងគ្នាចុះកុងត្រា Brunoពី​ Man Utd

REAL MADRID និង Barcelona បាន​ត្រៀម​ខ្លួនរួច​ហើយ​ក្នុងការ​ជម្លៀសខ្សែ​បម្រើជម្រើស​ជាតិព័រទុយហ្គាល់ Bruno Fernandes ចេញ​ពី​កីឡដ្ឋាន Old Trafford។

Fernandes was unhappy at being subbed following a blazing row at half-time of the 6-1 loss at home to Spurs

ក្លិប​យក្ស​អេស្ប៉ាញទាំងពីរ​តាម​ប្រមាញ់​ស្ថានភាពរបស់​ Fernandes យ៉ាង​ជិត​ស្និទ ត្បិតតែ​កីឡាកររូបននេះ​មក​ Man Utd បាន​ត្រឹម​តែ​៨​ខែ​នៅ Manchester United។ ស្រប​ពេល​ដែល Fernandes ច្រានចោល​បញ្ហា​កើត​ឡើង​នៅក្លិប ខ្សែ​បម្រើ​រូបនេះ​ពិត​ជា​មិន​សប្បាយចិត្ត​អំពី​ការ​ប្ដូរ​ចេញ​នៅ​ពាក់កណ្ដាល​ការ​ប្រកួត​នេះ​ឡើយ ក្នុង​ការ​ប្រកួត​ដែល​ចាញ់​ក្រុម Spurs ៦​ទល់​១។

Fernandes is being chased by Barcelona and Real Madrid after rumours of a row at United

គាត់ក៏បាន​ប្រើសម្ដីខ្លាំងៗ នៅក្នុងបន្ទប់ផ្លាស់សម្លៀកបំពាក់ ក្រោយ​ចប់​វគ្គ​ទី​មួយ ដោយលោក Ole Gunnar Solskjaer ដែល​គ្រូ​បង្វឹក​បាន​ប្រាប់​ឲ្យ​គាត់​ត្រូវ​ប្តូរចេញ​ដើម្បី​ដាក់​ Fred ជំនួស​វិញ។ អ្នក​កាសែត​បាន​ជជីកសួរ​អំពី​ករណី​នេះ​ទៅ​កាន់​លោក Ole ប៉ុន្តែ​គ្រូបង្វឹក​សញ្ជាតិន័រវេស​បាន​បដិសេធ​មិន​និយាយ​រឿងនេះ​ទេ។

និយាយ​អំពី​ក្លិប​ទាំងពីរ​ខាង​លើនេះ ពួក​គេ​ធ្លាប់​ខក​ចិត្ត​ម្ដង​រួ​មក​ហើយ​ក្នុង​ការ​តាម​ចុះកុងត្រា​កីឡាករ​វ័យ២៦ឆ្នាំ​រូបនេះ មុន​ពេល​ផ្ទេរ​មក​ Old Trafford ។ ​តែ​យ៉ាង​ណា! Bruno ផ្ទេរ​មក​ Man Utd វិញ​៕

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628