បាល់ទាត់

Man Utd ភ្ជាប់​កិច្ចសន្យាឲ្យ​ Paul Pogba បន្ត​នៅ Old Trafford ដល់ឆ្នាំ២០២២

Manchester United បានភ្ជាប់​កិច្ចសន្យាថ្មីបន្ត​ដល់កុងត្រានៅ​សល់របស់ Paul Pogba ដែល​ករណី​នេះ​នឹង​ឲ្យ​កីឡាករ​ជម្រើស​ជាតិ​បារាំង​បន្ត​នៅ​កីឡដ្ឋាន Old Trafford ដល់​ឆ្នាំ​២០២២។

ការផ្លាស់ប្តូរនេះកើតឡើង បន្ទាប់ពីការសម្ភាសជាមួយកាសែត RMC Sport កាលពីសប្តាហ៍មុន បន្ទាប់​ពី Pogba និយាយថាវានឹងក្លាយជា“ ក្តីសុបិន្ត” ប្រសិន​បើបានទៅលេងឲ្យក្រុម Real Madrid នៅថ្ងៃណាមួយ។ នេះបាននាំឱ្យមានការប៉ាន់ស្មានថាកីឡាករបារាំងរូបនេះ មិនមានបេះដូងលេង​ឲ្យ United​ទៀតទេ និងកំពុងមានភាពវង្វេងស្មារតីសម្រាប់ការផ្លាស់ប្តូរណាមួយ។ អ៊ីចឹង​ហើយ! Man Utd បាន​ផ្ដល់​កុងត្រា​មួយឆ្នាំ​ទៀត ដើម្បី​ឲ្យ​កីឡាករបន្ត​នៅ​ដល់​ថ្ងៃ​ចុង​ក្រោយ​បំផុត​នៃកិចិចសន្យារបស់​ខ្លួន។

លោក Fabrizio Romano ដែលជាអ្នកជំនាញព័ត៌មានផ្ទេរកីឡាករក្នុងពិភពបាល់ទាត់ ជឿជាក់ថា៖

“ក្រុម Manchester United នៅតែកំពុងពិចារណាថាឲ្យ Pogba ចាកចេញពីក្លឹបក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួននាពេលអនាគត មិន​អាច​ទៅ​រួច​នោះ​ទេ”  ។ ប្រសិនបើ Juventus, Real Madrid ឬ PSG ព្យាយាមម្តងទៀតនៅឆ្នាំក្រោយ United នឹងគ្រប់គ្រងស្ថានការណ៍ជានិច្ច ហើយទីបំផុតពួកគេនឹងលក់យក​លុយ​ខ្លះ មុន​ពេល​ចាក​ចេញ​ដោយ​គ្មានតម្លៃខ្លួន”។

“ក្រុមប្រឹក្សាភិបាលរបស់ Man United នៅតែមានបំណងបើកកិច្ចពិភាក្សាជាមួយ Pogba លើកិច្ចសន្យាថ្មីរយៈពេលវែង ប៉ុន្តែមិនទាន់មានការចរចាជាផ្លូវការណាមួយបានចាប់ផ្តើមនៅឡើយទេដូចដែល Pogba បានបញ្ជាក់កាលពីប៉ុន្មានថ្ងៃមុន”។

“ការ​បន្ត​កុងត្រានេះ​វា​មាន​អាច​ធ្វើ​បាន​លឿនតាម​ការ​ចង់​បាន​ឬងាយស្រួល​នោះ​ទេ ប៉ុន្តែ United នឹង​ព្យាយាមឲ្យ​ Pogba បន្ត​កុងត្រាថ្មី”។

ទោះបី​ជា​ការ​បន្ត​កុងត្រា​នេះ​ក្នុង​គោលបំណងរក្សា​ទុក​កីឡាករឲ្យ​លេង​បាន​យូរ​ឬ ក៏​បន្ត​កុងត្រា​ដើម្បី​លក់​យកលុយ​ខ្លះក្នុង​ខែ​មិថុនាឆ្នាំ​ក្រោយ ការ​បន្ត​កុងត្រា​នេះនឹង​ផ្ដល់​ផល​ប្រយោជន៍​ឲ្យ​កីឡាករ(ការ​ឡើង​ប្រាក់​ឈ្នួល) ហើយ​ក្លិប​រក្សា​កីឡាករ​ល្អ​លេង​បាន​យូរផង​ដែរ។

ទំនងជា​មិន​អាច​ទៅ​រួច ដែលក្លិបដូចជា Real Madrid និង Barcelona នឹងទិញកីឡាករវ័យ ២៨ ឆ្នាំម្នាក់ដែល​បបង្ហាញទម្រង់​លេង​ម្ដង​ល្អ ម្ដង​មិន​ល្អ​ម្ដង​មាន​បញ្ហាហើយប្រសិនបើគាត់ស្នាក់នៅ Old Trafford រហូតដល់កិច្ចសន្យារបស់គាត់ផុតសុពលភាពនោះ ទំនងជាមិនមានក្លឹបណាមួយទេចាប់​អារម្មណ៍​ទៀតទេ។ ក្នុងដំណាក់កាល​នេះ! ក្លិប​ក៏​មិន​អាច​បន្ថែម​ប្រាក់​ឈ្នួលឲ្យ​កីឡាករបន្ថែមកុងត្រា ទៀត​នោះ​ដែរ លើក​លែង​តែ​ទាក់​ទង​ទៅ​នឹងការ​បង្ហាញទម្រង់​លេង​ល្អ​ណាមួយឲ្យ​ក្លិប​ពេញ​ចិត្ត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628