បាល់ទាត់

BG Pathum United កំពុងអង្គុយចាំការ​សម្រេចចិត្តរបស់ Teerasil Dangda

ក្លិប​ឈរកំពូលតារាង​ Thai League 1 BG Pathum United ពេល​នេះ​កំពុងរង់ចាំ​ការ​សម្រេចចិត្ត​ចុង​ក្រោយ​របស់ប្រធានក្រុមជម្រើស​ជាតិ​ថៃ កីឡាករ Teerasil Dangda អំពីសំណើចុះ​កុងត្រា​ត្រឡប់មកប្រទេស​ថៃ​វិញ។

អ្នក​ចាត់​ការ​ក្លិប​ខាង​លើ លោក Surachai Jaturapattarapong បាន​និយាយថា​ ក្លិប​ពិត​ជា​បាន​ដាក់សំណើ​ទៅ Teerasil ឲ្យ​មក​ចូលរួមក្រុម​នៅ​រដូវ​កាល​ក្រោយ​ហើយ​ពេល​នេះ​ពួក​គេ​កំពុងរង់ចាំ​ការសម្រេចចិត្ត​អំពី​កីឡាករ​វ័យ៣១ឆ្នាំ។

“ពេល​នេះគ្រប់​យ៉ាង ដំណើការល្អហើយ។​យើង​បាន​យល់​ព្រមលើ​សំណើប្រាក់​ឈ្នួល ហើយមាន​រឿង​មួយចំនួន​ទៀត​នៅ​ក្លិប​របស់​គាត់។ Shimizu បាន​យល់ព្រមរួច​ហើយ ហើយ​ពេល​នេះ​យើងកំពុង​រង់ចាំ​ការ​សម្រេច​ចិត្តពី​កីឡាករខ្លួន​ឯង”។ 

ដំបូងឡើយ! BG Pathum មាន​ព័ត៌មាន​ចចាមអារ៉ាម​ថា​បាន​ទទួល​ជោគជ័យ​ក្នុង​ការ​ចុះ​កុងត្រា​យក​កីឡាករ​ Diogo Luis Santo ពី​ក្លិប​ Johor Darul Ta’zim (JDT) ប៉ុន្តែ​មក​ដល់​ពេល​នេះ​ព័ត៌មានផ្លូវការ​មិន​ទាន់​បាន​ចេញ​នៅ​ឡើយ​ទេ ទោះ​បី​ជា​កាសែត​ធំ​ៗ​ក្នុង​ប្រទេស​ថៃ​បាន​ចុះ​ផ្សាយព្រោងព្រៀតក៏ដោយ។ BG Pathum United ចង់​ពង្រឹង​ក្រុមរបស់​ខ្លួន​ពិសេស​ក្នុង​តំបន់​ប្រយុទ្ធ​ដោយ​សារ​ពួក​គេ​ពេល​នេះ​មាន​គម្រោង​សម្រាប់​ប្រកួតប្រជែងក្នុងពាន AFC Champions League ។

 

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628