បាល់ទាត់

Alexander Gamaចុះចេញ​ពី​តំណែង​គ្រូបង្វឹក SCG Muang Thong United ក្រោយ​បរាជ័យក្រោមថ្វីជើង Trat FC

បន្ទាប់​ពីឲ្យ​ក្រុម​ភ្ញៀវ Trat FC បាន​យក​ឈ្នះ​ SCG Muang Thong United ក្នុង​លទ្ធផល​១​ទល់​០​ ក្នុង​ទឹក​ដីខ្លួន​ឯង គ្រូ​បង្វឹក​លោក Alexander Gama បាន​សម្រេច​ចិត្ត​ទទួលខុស​ត្រូវ​លើ​លទ្ធផល​នេះ​ដោយ​ចុះចេញ​ពី​តំណែងគ្រូបង្គោល ហើយ​ណាមួយ! ទម្រង់​លេង​របស់​ក្រុម​នៅ​ដើម​រដូវ​កាល​នេះ​មិន​ទទួល​បាន​លទ្ធផល​ល្អ​ទៅ​ទៀត។

ប្រភព​ចេញ​ពី​ក្នុង​ក្លិប​មាន​មូលដ្ឋាន​នៅ​ក្រុងបាងកក បាន​ឲ្យ​ដឹង​ថាលោក Gama បានស្នើ​សុំ​ចុះចេញ​ពីតំណែងដោយ​ខ្លួនឯង​ហើយ​ពេល​នេះ​ថ្នាក់​ដឹកនាំ​កំពុងប្រជុំថា​នឹង​ត្រូវ​ធ្វើ​យ៉ាងណាបន្ត​ទៀត។ ព័ត៌មានបន្ថែមចូរ​រង់ចាំ​នៅ​ពេល​ក្រោយ។

សម្រាប់​លោក Alexander Gama ពេល​នេះ​មានន័យ៥២ឆ្នាំ​ បាន​ទៅ​ដឹកនាំ​ក្លិប Muang Thong United កាល​ពីពាក់កណ្ដាលឆ្នាំ​មុន។ មែន​ទែន​ទៅ! កុងត្រា​របស់​គាត់​ក៏ផុត​កំណត់​នៅ​ខែ​វិច្ឆិកាខាងមុខ​នេះដែរ ខណៈថ្មីៗ​បំផុត​នេះ​មាន​ព័ត៌មាន​ថា​គាត់​នឹង​ទៅដឹកនាំក្រុមខ្លាំងមួយ​ក្នុង​លីគ​កំពូល​ថៃ។

ពេល​នេះ Muang Thong United កំពុងឈរលេខ១០​ ក្នុងតារាងលីគ មាន១០​ពិន្ទុ ក្រោយ​ឆ្លង​កាត់៨ប្រកួត​ឈ្នះ​៣​ចាញ់​៤​និង​ស្មើមួយប្រកួត៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628