បាល់ទាត់

SCG Muangthong United តែងតាំងអតីតខ្សែប្រយុទ្ធរបស់​ខ្លួន​ជា​គ្រូបង្គោល

SCG Muangthong United បាន​ប្រកាស​កាល​ពី​ប៉ុន្មាន​នាទីមុននេះថា បាន​តែងតាំង​អតីតខ្សែ​ប្រយុទ្ធ Mario Gjurovski  ជា​គ្រូបង្វឹក​ថ្មី​​ ហើយ​រូប​គេ​នឹង​ក្លាយ​ជា​គ្រូបង្វឹក​ពេញ​សិទ្ធិចាប់​ពី​ថ្ងៃច័ន្ទ​នេះ​ត​ទៅ។

Mario Gjurovski នឹង​ធ្វើ​ការ​ជាមួយ​លោក Dan Yocia ដែល​មាន​តំណែង​ជា​ប្រធានថ្នែក​យុវជន​ហើយ​កុងត្រា​របស់​គេ​នឹង​ដឹកនាំ​ការ​ប្រកួត​សម្រាប់​ហ្គេម​ដែល​នៅ​សល់​ក្នុង​រដូវ​កាល​២០២០/២០២១នេះតទៅ។ អតីតកីឡាករ​វ័យ៣៤ឆ្នាំរូបនេះ​មាន​សញ្ជាតិ​ម៉ាសេដូនី ហើយធ្លាប់​បង្ហាញខ្លួន​ឲ្យ​ជម្រើស​ជាតិ​បាន ១២​ប្រកួត​រក​បាន​២​គ្រាប់។

រូប​គេ​ជា​អតីតកីឡាករ​របស់​ Muangthong United, Bangkok United, Bangkok Glass ។ កាល​លេង​នៅ​​Muangthong អំឡុង​ឆ្នាំ ២០១២ដល់២០១៥ ​រូប​គេ​បង្ហាញខ្លួន​បាន១២១ប្រកួត​រក​បាន​៥៩​គ្រាប់។

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628