បាល់ទាត់

Bruno Fernandes ឈរ​ចំណាត់ថ្នាក់​ទីបុន្មានក្នុងចំណោមកីឡាករនាំលេង១០​នាក់ល្អបំផុត​ក្នុង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន

អ្នក​គាំទ្ររបស់ Manchester United សុទ្ធតែ​យល់​ស្រប​ថា​ Bruno Fernandes គឺជា​កីឡាករល្អ​ជាង​គេ​បំផុត​របស់​ក្លិប ប៉ុន្តែ​ពេល​នេះខ្សែបម្រើជម្រើស​ជាតិ​ព័រទុយហ្គាល់​ ត្រូវ​បាន​គេ​ស្គាល់​លើស​នេះ​ហេតុផល​ខាង​លើ។

កត្តាជំរុញឲ្យក្រុម Manchester United ឡើងទៅវគ្គជម្រុះក្របខ័ណ្ឌ Champions League កាលពីរដូវកាលមុនបាន​មក​ពី​ជំនួយរបស់ Bruno Fernandes បន្ទាប់​ពី​មក​ដល់​កីឡដ្ឋាន Old Trafford ។ កីឡាករ​វ័យ​២៦ឆ្នាំត្រូវបានគេប្រដូចទៅនឹង Eric Ericona នៅដើមទសវត្សទី ៩០ ដែល​ជួយ Man Utd បាន​ឡើង​លេង​ UEFA Champions League ។

ខណៈពេលនេះ​វាប្រហែលជាលឿនបន្តិចហើយសម្រាប់ការ​យក​គាត់​មក​ដាក់​ក្នុងបញ្ជី​ កីឡាករ​នាំ​លេង​ល្អបំផុត​ក្នុង​ពិភពលោកនា​ពេរល​បច្ចុប្បន្ននេះ ប៉ុន្តែសម្រាប់​សមត្ថភាព​របស់​គាត់​ដែល​បង្ហាញឲ្យ​ Manchester United គឺសក្តិសមបំផុត​ហើយ​ក្នុង​នាម​ជា​កីឡាករ​លំដាប់​ពិភពលោក។ Fernandes ជាកីឡាករមានការផ្លាស់ប្តូររហ័ស ទំនុកចិត្តលើខ្លួនឯង ហើយ​ក្រសែភ្នែករបស់​គាត់​គឺ​សម្លឹង​រក​ការស៊ុត​បញ្ចូលទី ឲ្យ​តែ​មានឱកាស ។

រូប​គេ​បាន​បំពេញ​ចំណុចខ្វះខាតរបស់​ខ្សែបម្រើរបស់បិសាចក្រហមក្នុង​ពេល​បច្ចុប្បន្ន​ហើយនឹងរយៈពេលវែងទៅ​មុខ​ទៀត។ វត្តមានរបស់គាត់ បានដាក់សម្ពាធយ៉ាងខ្លាំងឲ្យ Paul Pogba ដែលជាកីឡាករគួរតែជាកីឡាករ​ដែល​ត្រូវ​បំពេញចំណុច​ខ្វះខាត និង​ភាពជា​ដឹកនាំ​ក្នុង​ក្រុម។ នេះ​មាន​ន័យថា​ Bruno កំពុងស្ថិត​ក្នុង​លំដាប់​លេខ៤​ចំណោម​កីឡាករ​នាំ​លេង​ទាំង​១០ ហើយ​ពី​លេខ​៣​ដល់​១​គឺ James Rodriguez, Kevin De Bruyne និង Thomas Muller។

ខាងក្រោមជាបញ្ជីឈ្មោះ​កីឡាករ​នាំ​លេង​ល្អបំផុត​ក្នុង​ពិភពលោក។

10. Jack Grealish

9. Christian Eriksen

8. Martin Odegaard

7. Giovanni Reyna

6. Papu Gomez

5. Kai Havertz

4. Bruno Fernandes

3. James Rodriguez

2. Kevin De Bruyne

1. Thomas Muller

តើ​ប្រិយមិត្តយល់​ស្រប​និង​ចំណាត់​ថ្នាក់​នេះ​ដែរឬ​ទេ? ចុះ​កីឡាករ​រូបណាផ្សេង​ទៀត​ដែល​សក្តិសម​ក្នុងបញ្ជីនេះ?

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628