បាល់ទាត់

ស្ថិតិនេះ​បញ្ជាក់​ថា​លោក Ole គួរតែ​ដាក់​ Mata ក្នុង​ជម្រើសដំបូង​ពេល​ប៉ះ PSG

Juan Mata គឺ​ជាកីឡាករ​ល្អបំផុត​ម្នាក់​លើ​ទីលាន​ក្នុង​ជំនួបបិសាចក្រហម Manchester United ​ឈ្នះសារិការព្រៃ Newcastle ក្នុង​លទ្ធផល​៤ទល់​១​ក្នុង Premier League កាល​ពី​ថ្ងៃ​សៅរ៍។

ស្រប​ពេល​ដែល​ជំនួប​ក្នុង​ពាន​រង្វាន់ UEFA Champions League ទល់​នឹង​ Paris Saint-Germain ឈាន​មក​ដល់​ហើយ​នោះ លោក Ole Gunnar Soslkjaer គួរតែ​ពិចារណា​ដាក់​គាត់​ក្នុង​ជម្រើស១១នាក់​ដំបូង។ ក្នុង​រដូវ​កាល​នេះ កីឡាករ​វ័យ៣២ឆ្នាំបានបង្ហាញ​ភាព​សំខាន់​នៃ​ការ​ប្រកួត​របស់​ខ្លួន​ដោយ​គាត់​រក​បាន​គ្រាប់​បាល់​និង​បញ្ជូនបាល់​ក្នុង​ការ​ប្រកួត៣​លើក​នៅ​ពេល​ដេល​គាត់​ចូល​លេងក្នុង​ជម្រើសដំបូង១១នាក់។

ក្នុង​ការ​ប្រកួត​ដែល Mata ចូល​លេង Manchester United ទទួល​ជ័យជម្នះទាំង​៣​លើក។ ក្នុងពាន​រង្វាន់ Carabao Cup ជាមួយក្លិប Luton Town គាត់​ជា​កីឡាករ​ម្នាក់​រកបាន​គ្រាប់​បាល់ ហើយ​ពេល​លេង​ជាមួយ Brighton គាត់​ស៊ុត​បញ្ចូល​ទី​ផង​និង​បញ្ជូនបាល់​ផង។ ការ​ប្រកួតចុង​ក្រោយ​ជាមួយ Newcastle គាត់​ជា​អ្នក​បញ្ជូនបាល់​ផង​ដែរ។

នេះ​បញ្ជាក់​ថា​គាត់​គួរ​តែលេង​ក្នុង​ជម្រើសដំបូង១១នាក់ទល់​នឹង​PSG ក្នុង​ Champions League ដើម្បី​នាំ​សំណាង​ដល់​ក្រុម​ក្នុង​ថ្ងៃបើកឆាកពាន​ទ្វីងអឺរ៉ុបរបស់​ខ្លួន៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628