បាល់ទាត់

Bruno បង្ហាញភាព​ជា​អ្នក​ដឹកនាំក្នុង​កន្លែង​ហ្វឹកហាត់ពេល Alex Telles ប៉ះសេបាល់យឺតពេក

Manchester United បាន​ធ្វើ​ការ​ហ្វឹកហាត់​កាល​ពី​ម្សិលមិញ​មុន​ពេល​ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុងប៉ារីស​ប្រទេស​បារាំង​ដើម្បី​ទៅ​សួរសុខទុក្ខ​ក្រុម Paris Saint-Germain ក្នុង​ពាន​រង្វាន់ UEFA Champions League។

blog_image

កំពុង​ហ្វឹកហាត់​លេង​ស្វាដណ្ដើម​បាល់ Bruno Fernandes បាន​បាត់​បង់​ការ​អត់ធ្មត់​ជាមួយកីឡាករចំណូលថ្មី Alex Telles បន្ទាប់ពី​កីឡាករ​ប្រេស៊ីល​រូបនេះ​ប៉ះសេបាល់​ឲ្យ​មិត្តរួម​ក្រុមយឺតពេក។

ទីបំផុត! កីឡាករ​ទាំងអស់​នៅ​តែ​ញញឹម​និង​សើច​ដាក់​គ្នា​បន្ទាប់​ពី​កីឡាករសញ្ចាតិ​ព័រទុយហ្គាល់ ចេះល្បិចនិយាយ​ឲ្យ​មិត្តរួម​ក្រុមចាប់​ផ្ដើមទាត់​បាល់​លឿនៗ ហើយ​ពេល​នេះ​គឺ​ជា​ពេល​មួយ​ដែល Bruno ​បង្ហាញគុណភាពជា​មេដឹកនាំ​ក្នុង​ការ​ប្រកួត។

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628