បាល់ទាត់

“រដ្ឋាភិបាលកំពុងសម្លាប់ប្រជាជនខ្លួនឯងហើយ” Odion Ighalo អង្វរឲ្យអន្តរជាតិអន្តរាគមន៍លើវិបត្តិក្នុងប្រទេសនីហ្សេរីយ៉ា

តារាឆ្នើមរបស់ក្រុមបិសាចក្រហមកីឡាករ Odion Ighalo បានទទូចសុំរដ្ឋាភិបាលពិភពលោកជួយធ្វើអន្តរាគមន៏ដល់​ប្រទេសនីហ្សេរីយ៉ាដែលរដ្ឋាភិបាលប្រជាធិបតេយ្យ​ផ្តាច់ការក្នុង​ប្រទេស​សម្លាប់ប្រជាជននិង​អ្នកតវ៉ាសិទ្ធិក្នុង​ប្រទេស។

ប្រទេសដែលមានប្រជាជនច្រើនបំផុតនៅអាហ្វ្រិកត្រូវបានញាំញីដោយអំពើហឹង្សាក្នុងពេលថ្មីៗនេះ នៅពេលដែលពលរដ្ឋតវ៉ាប្រឆាំងនឹងភាពសាហាវព្រៃផ្សៃរបស់ប៉ូលីស និង​ទាហានរដ្ឋាភិបាលដែលមានបាញ់ប្រហារស្លាប់​អ្នក​តវ៉ាជាច្រើនករណី។ រដ្ឋធានី Lagos របស់ប្រទេសនេះដែលមានប្រជាជនប្រមាណ ២០ លាននាក់គ្រោងនឹងដាក់បម្រាមគោចររយៈពេល ២៤ ម៉ោងដោយតំបន់ផ្សេងទៀតកំពុងព្យាយាមរក្សាសុវត្ថិភាពប្រជាជនរបស់ពួកគេឲ្យនៅក្នុងផ្ទះ។

បន្ទាប់ពីទទួលបានជ័យជម្នះ ២-១ ក្នុងការប្រកួតក្របខ័ណ្ឌ Champions League របស់ក្រុម Manchester United ទល់នឹងក្រុម PSG ខ្សែ​ប្រយុទ្ធ Ighalo បានអំពាវនាវ ឲ្យពិភពលោកធ្វើការកត់សម្គាល់នូវអ្វីដែលកំពុងកើតឡើងនៅក្នុងប្រទេសនីហ្សេរីយ៉ា និងបានសុំឱ្យជួយបញ្ឈប់រដ្ឋាភិបាលពីការសម្លាប់ពលរដ្ឋរបស់ខ្លួន។

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628