បាល់ទាត់

សហព័ន្ធកីឡាបាល់​ទាត់​ឥណ្ឌូនេស៊ីប្រកាស​កាលបរិច្ឆេទថ្មីនៃការប្រកួត AFC U-19 Championship

កាលពី​ខែ​មុន! សហព័ន្ធកីឡាបាល់​ទាត់​អាស៊ី​(AFC)បាន​បញ្ជាក់​ថា​ការ​ប្រកួត​ក្នុងពាន​រង្វាន់ AFC U-19 Championship 2020 ដែល​នឹងត្រូវ​លេង​នៅថ្ងៃ​ទី១៤​ដល់​៣១​តុលា​ត្រូវ​លើក​ពេល​ទៅ​ដើម​ឆ្នាំ​ក្រោយ។

ការ​សម្រេចចិត្ត​បែប​នេះដោយ​សារ​ស្ថានភាព​នៃ​ការ​ឆ្លង​កូវីដ១៩​ក្នុង​ប្រទេសម្ចាស់​ផ្ទះមិន​ធូស្រាល ហើយ​បន្ថែម​ពី​នេះ​ទៀត​នោះ ប្រទេស​មួយចំនួន​ក៏​បាន​អនុវត្ថន៍វិធានការបិទការ​ចេញ​ចូល​ក្នុង​និង​ក្រៅ​ប្រទេស​ផង​ដែរ។ AFC មិន​បាន​ចេញការ​ប្រកាស​កាលបរិច្ឆេទ​ថ្មី​នេះជាផ្លូវការនៅ​ឡើយ​ទេ ប៉ុន្តែ​ប្រធាន​សមាគកីឡាបាល់​ទាត់​ឥណ្ឌូនេស៊ី លោក Mochamad Iriawan បាន​ទម្លាយ​កាលបរិច្ឆេទថ្មី​នេះ។

លោក​បាន​និយាយ​ក្នុង​កាសែត Bolalob ដែល​ជាវេបសាយ​ក្នុង​ស្រុក​មួយថា៖ ” U-19 Asian Cup (AFC U-19) ដែល​ត្រូវបាន​ពន្យារពេលកាល​ពី​ខែ​តុលាឆ្នាំ២០២០ នឹង​ធ្វើឡើង​វិញ​នៅថ្ងៃ​ទី​២២​ខែ​កុម្ភៈឆ្នាំ២០២០១”។

ប្រទេស​នៅ​អាស៊ាន​ចំនួន​៥​ដែលនឹង​ចូល​រួម​ក្នុងពានរង្វាន់​មួយ​នេះ​គឺ កម្ពុជា 🇰🇭ឥណ្ឌូនេស៊ី🇮🇩 ឡាវ🇱🇦 ម៉ាឡេស៊ី🇲🇾 និង​វៀតណាម🇻🇳

 

 

 

 

 

 

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628