បាល់ទាត់

លីគបាល់​ទាត់​នារី​ថៃ​ចាប់​ផ្ដើមរដូវ​កាលថ្មីនៅ​ថ្ងៃ​ទី៣១​តុលា

លីគ​នារី​ថៃរដូវ​កាល​២០២០/២០២១​ Thai Women’s League នឹង​ចាប់​ផ្ដើម​ប្រកួត​បើក​រដូវ​កាល​នៅ​ថ្ងៃទី​៣១​ខែ​តុលាឆ្នាំ២០២០ បន្ទាប់​ពីប្រកាស​បើក​នៅ​ក្នុង​សប្ដាហ៍​នេះ។

សម្រាប់​រដូវ​កាលថ្មីនឹងមាន​ក្រុមចំនួន​១៦​ដែលបែងចែក​ជាពីរ divisions ហើយ​ក្នុង​មួយ​ divisions  មាន​ក្រុមចំនួន៨។ លោក Somyot Poompanmuang​ប្រធាន​សមាគមបាល់​ទាត់​ថៃបាននិយាយក្នុង​ថ្ងៃបើកការ​ប្រកួត​ថា៖”  ក្នុងនាមជាប្រធានសហព័ន្ធកីឡាបាល់ទាត់ថៃ ខ្ញុំសូមថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ ក្លិបកីឡាករ កីឡាការិនីក៏ដូចជាអ្នកគាំទ្របាល់ទាត់ និងប្រព័ន្ធផ្សព្វផ្សាយផងដែរចំពោះការខិតខំនិងការលះបង់របស់ពួកគេ”។

“លីកនារីគឺជាផ្នែកមួយនៃការអភិវឌ្ឍន៍កីឡាបាល់ទាត់របស់នារី ហើយខ្ញុំសូមជូនពរដល់ក្រុមដែលចូលរួមទាំងអស់ ឲ្យ​ធ្វើបាន​ល្អបំផុតសម្រាប់រដូវកាល ២០២០/២១ ខាងមុខនេះ” ៕

THAI WOMEN’S LEAGUE DIVISION 1

Chonburi Province Sports School (Joint former champions)

BG-Asian Graduate Women’s Football Club (Joint former champions)

Royal Thai Air Force

Bangkok

Lampang Sports School

BR U Buri Rat

MH Nakorn Sri FC

Chonburi Football Association

 

THAI WOMEN’S LEAGUE DIVISION 2

Lopburi City

Pram Bangkok

Hin Khon United

Rajapracha Sports Club

Khon Kaen City Football Club

Kasem Bundit University FC

Bangkok Sports School

BSLWFC

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628