បាល់ទាត់

Modric: ខ្ញុំចាស់​ពេក​ហើយ​សម្រាប់​ការ​ត្រឡប់​ទៅ​លេង​នៅ Tottenham

ក្នុង​បទសម្ភាសន៍មួយ​ជាមួយវេបសាយ​ FourFourTwo ខ្សែបម្រើ​វ័យចាស់​ Real Madrid កីឡាករ Luka Modric ត្រូវ​បាន​អ្នក​កាសែត​សួរ​ថា​តើ​អ្នក​នឹងត្រឡប់​ទៅ​លេង​នៅអតីតក្លិបរបស់​ខ្លួន​ Tottenham ដូច​ដែល Gareth Bale ធ្វើ​ដែរ​ឬ​ទេ? ហើយ​ខ្សែ​បម្រើឆ្លើយថា៖ ខ្ញុំចាស់​ពេកហើយក្នុង​ការ​ត្រឡប់​ទៅ​លេង​នៅ Tottenham”។

កុងត្រារបស់ប្រធាន​ក្រុមជម្រើស​ជាតិ​ក្រូអាត​រូបនេះ នៅ​ Real Madrid នឹង​ផុត​កំណត់​នៅ​រដូវ​កាល​ក្រោយ ហើយ​រូប​គេកំពុងពិចារណា​ថា​គាត់​មាន​វ័យ៣៥ឆ្នាំ​ទៅ​ហើយ​នោះ​តើ​ក្លិប​នឹង​បន្តកុងត្រា​មួយឆ្នាំបន្ថែម​ទៀត​ឬ​ក៏​យ៉ាងណា។ ទោះបីជាអាយុរបស់គាត់កាន់​តែ​ចាស់ក៏ដោយក៏ Modric កំពុងបង្ហាញទម្រង់​លេងក្នុងកម្រិតខ្ពស់មួយបន្ទាប់ពីធ្វើការផ្លាស់ប្តូររបបអាហារ និងការហាត់ប្រាណជាច្រើនដើម្បីរក្សាសុខភាពរបស់គាត់។

កាល​ពី​២ថ្ងៃ​មុន​គាត់​ជា​ផ្នែក​ដ៏​សំខាន់​របស់ Real Madrid ដែល​បាន​ជួយឲ្យ​ឈ្នះ FC Barcelona ក្នុង​លទ្ធផល​៣​ទល់១ នា​ការ​ប្រកួត​ក្នុង​ជំនួប El Clasico។

“ខ្ញុំនៅ​សល់​កុងត្រាមួយឆ្នាំ​ទៀត​នៅ​ Madrid ហើយ​យើង​នឹង​ចាំ​មើល​ថា​តើ​មាន​រឿង​អ្វីកើត​ឡើង។ ខ្ញុំមាន​អារម្មណ៍ល្អ​ហើយ​ចង់​បន្ត​លេង​បាល់២​ឬ​៣ឆ្នាំទៀត។ ខ្ញុំកំពុងផ្ដោត​សំខាន់​លើ​ Madrid និង​រឿងគ្រប់​យ៉ាង​ដែល​យើង​អាចសម្រេចស្នាដៃ​ក្នុង​រដូវកាល​នេះ”។

” បន្ទាប់​ពី​នេះ! ខ្ញុំ​នឹង​អង្គុយចុះ​ដើម្បី​និយាយពិភាក្សា​ជាមួយអ្នក​គ្រប់​គ្រង និង​ស្វែងរកដំណោះស្រាយសម្រាប់​គ្រប់​គ្នា។ ខ្ញុំបានបង្កើតទំនាក់ទំនងល្អជាមួយមនុស្សគ្រាប់​គ្នាក្នុងក្លឹប ហើយមិនថាមានរឿងអ្វីកើតឡើងក៏មិនមានបញ្ហានោះដែរ” ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628