បាល់ទាត់

ក្លិបខ្លាំងបំផុតរបស់ព្រុយណេ Brunei DPMMប្រកាស​មិន​ចូល​រួម​ប្រកួតលីគនៅសល់ក្នុងរដូវកាល​២០២០

សមាគមកីឡាបាល់​ទាត់សិង្ហបុរី (FAS)បាន​បញ្ជាក់​នៅ​ថ្ងៃ​នេះ​ថា ក្លិប​ខ្លាំងបំផុត​របស់​ប្រទេស​ព្រុយណេ Brunei DPMM FC  នឹង​មិន​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់ 2020 AIA Singapore Premier League (SPL)  ដែល​នៅ​សល់​នោះ​ទេ។

ក្នុង​សេច​ក្ដី​ប្រកាសមួយរបស់ FAS បាន​សរសេរ​ដេល​មានអត្ថន័យដូចនេះ៖ ““ ថ្មីៗនេះយើងបានទទួលការជូនដំណឹងពីសំណាក់ក្លិប DPMM FC ថា ពួកគេមិនអាចចូលរួមក្នុងការប្រកួតរបស់ពួកគេនាពេលខាងមុខបានទេ ពីព្រោះបច្ចុប្បន្ននេះមិនមានបទប្បញ្ញត្តិណាមួយនៅក្នុងប្រទេសប្រ៊ុយណេ ដែលអនុញ្ញាតឱ្យពួកគេធ្វើដំណើរទៅកាន់ប្រទេសសឹង្ហបូរីនោះទេ ដោយសារតែស្ថានភាពនៃការវិវឌ្ឍន៍ COVID-១៩ នៅទូទាំងពិភពលោក”។

Brunei DPMM FC ត្រូវ​បាន​គេ​ស្គាល់​ថា​ជាក្រុមមក​ពី​ព្រុយណេតែមួយគត់​ដែល​ប្រកួតប្រជែងពានលីគ​ក្នុង​ប្រទេស​សិង្ហបុរី ហើយ​ពួក​គេ​ជា​ក្រុម​ដែល​ធ្លាបប់​បាន​ឈ្នះ​ជើងឯលីគ​ទៀត​ផង។ តែ​យ៉ាង​ណា​!​សម្រាប់ក្រុម​ទាំងអស់​ដេល​នៅ​សល់​ត្រូវ​លេង​បញ្ចប់​កាលវិភាគថ្មី​ទាំងអស់​ដើម្បី​ទុក​ពេល​វេលា​សម្រាប់​ចូលរួមការ​ប្រកួតពាន AFC ។

ជាមួយនឹងការកែប្រែទម្រង់លីករដូវកាលនេះ និងការលុបចោលការប្រកួតពានរង្វាន់ Singapore Cup ក្លិបតំណាងទាំង ៣ សម្រាប់ការប្រកួតពានរបស់សហព័ន្ធបាល់ទាត់អាស៊ី (AFC) ឆ្នាំ ២០២១ នឹងត្រូវបានផ្តល់ជូនស្របតាមសៀវភៅណែនាំរបស់ AFC ។ ក្រុមជើងឯកលីគនឹង​ទទួលបានវគ្គជម្រុះតាមពូលនៃពានរង្វាន់ AFC Champions League ឆ្នាំ ២០២១ ខណៈដែលក្រុមក្នុងស្រុកដែលមានចំណាត់ថ្នាក់ខ្ពស់ជាងគេ ២ បន្ទាប់ទៀត នឹងមានសិទ្ធិចូលរួមដោយផ្ទាល់សម្រាប់វគ្គចែកពូលនៃពានរង្វាន់ AFC Cup ឆ្នាំ ២០២១ ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628