បាល់ទាត់

Dang Van Lam នឹង​ត្រូវ​អស់​តម្លៃ​ពេល Muangthong United ទទួលបាន Thamsatchanan មក​វិញ

អ្នក​ចាំ​ទី​ដៃ​ទី​មួយ​ជម្រើស​ជាតិ​វៀតណាម Dang Van Lam  បែប​ត្រូវ​អង្គុយបម្រុងវិញ​ហើយ​ប្រសិន​បើ​ក្លិប Muangthong United យក​អ្នក​ចាំ​ទី Kawin Thamsatchanan មក​ចូលរួម​វិញ។

តាម​រយៈកាសែត​វៀតណាម  kenh 14  បានរាយការណ៍​ថា​ លោក​ Kan Janrat អ្នក​ចាត់​ការ​ក្លិប​ Muangthong បាន​សង្កត់ធ្ងន់​ថា  Kawin ប្រហែល​ជា​អាច​ត្រូវត្រឡប់​មក​ប្រទេស​ថៃ​វិញ បន្ទាប់​ពីមិន​បានបង្ហាញខ្លួន​នៅ​ក្លិបលីគកំពូល​ជប៉ុន Consadole Sapporo។

“Kawin គឺជាអ្នកចាំទីល្បីឈ្មោះម្នាក់នៅទីនេះ ជាពិសេសក្នុងចំណោមអ្នកគាំទ្របាល់ទាត់ថៃ។ ជាការពិត Muangthong នឹងតែងតែបើកចំហរ ដើម្បីទទួលយកការវិលត្រឡប់របស់កីឡាករម្នាក់​នេះ។ ទោះជាយ៉ាងណាក៏ដោយ! រឿងមួយដែលត្រូវយកចិត្តទុកដាក់គឺខ្ញុំមាន Dang van Lam ។ ប្រសិនបើ Kawin វិលត្រឡប់មកវិញនោះយើងចាំបាច់ត្រូវដក Van Lam ចេញពីក្រុមហើយ។

មាន​ក្លិប​វៀតណាម​មួយចំនួន​ត្រូវ​បានគេរាយការណ៍​បង្ហាញចំណាប់​អារម្មណ៍​ចង់​បាន​ Van Lam ហើយ​ Muangthong មាន​ព័ត៌មាន​ចចាមអារ៉ាម​មួយ​គឺ​ថា​ត្រៀម​ខ្លួន​ដោះលែង​អ្នក​ចា​ទី​រូបនេះ​រួច​ទៅ​ហើយ​នៅ​ពេល​ណាមាន​សំណើសមរម្យ។ សម្រាប់ Kawin វិញ មាន​តែ Port FC ប៉ុនណោះ​ដែល​បង្ហាញចំណាប់​អារម្មណ៍​ចង់​បាន​អ្នក​ចាំ​ទី​វ័យ៣១ឆ្នាំរូបនេះ៕

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628