បាល់ទាត់

កីឡដ្ឋាន SULTAN IBRAHIM STADIUM កែលម្អសារថ្មី​ដើម្បី​ប្រជែងកីឡដ្ឋានបាល់​ទាត់​ទំនើបៗ​នៅ​ទ្វីបអាស៊ី

ទោះ​បី​ជា​វា​បាន​ក្លាយ​ជា​កីឡដ្ឋានបាល់​ទាត់​ល្អបំផុត​ក្នុង​ប្រទេសម៉ាឡេស៊ីហើយ​ក៏​ដោយ! កីឡដ្ឋាន Sultan Ibrahim Stadium​ របស់​ក្លិប ​Johor Darul Ta’zim FC កាល​ពី​ថ្មី​ៗ​នេះ​កំពុងតែត្រូវបានកែលម្អ និងពង្រឹងគុណភាពបន្ថែមទៀត។

ម្ចាស់​ក្លិប​ JDT ព្រះអង្គម្ចាស់ HRH Major General Tunku Ismail Ibni Sultan Ibrahim ចង់​ឲ្យ​កីឡដ្ឋាន​និង​ក្លិប​ទាំង​មូល​របស់​ព្រះអង្គ​ក្លាយ​ជា​មជ្ឈមណ្ឌលបាល់​ទាត់​ទំនើប​ល្អបំផុត​សម្រាប់​រដូវ​កាល​២០២១​ខាង​មុខ ពិសេស​ពេល​ដែល​ក្រុមរបស់​ព្រះអង្គត្រូវ​ទទួលក្រុម​លំដាប់​ៗ​នៅ​អាស៊ី​ក្នុងពាន​រង្វាន់ AFC Champions League ។ អ្វី​ដែល​ព្រះអង្គ​កំពុង​គិត​គឺ​ចង់​ផ្សព្វផ្សាយ​អំពី​អ្វី​ដែល​ប្រទេស​ម៉ាឡេស៊ី​មាន​ឲ្យ​ល្បី​លើ​ឆាកអន្តរជាតិ​ពិសេស​ផ្នែកបាល់​ទាត់។

លើស​ពី​នេះ! កីឡដ្ឋាន​នេះ​ក៏​នឹង​សាងសង់តំបន់​សម្រាប់​អ្នក​គាំទ្រចូល​ទស្សនា ប្រជុំ​គ្នាតាម​បែបទេសចរកីឡាឲ្យ​ល្បី​ក្នុង​រដ្ឋ​ Johor ដែល​លោក​គ្រប់​គ្រង៕


.

To Top
error: ហាមចម្លងអត្ថបទ! សូមទាក់ទង 015 555 628